Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥទ្ធិពល​គ្រឿងញៀន​ធ្វើ​ឱ្យ​បុរស​ម្នាក់​ពី​ស្លូត​ទៅ​សាហាវ សូ​ម្បី​ឪពុក​ក៏​មិន​លើកលែង​ដែរ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀន ហើយបានអុកឡុកគ្រួសារវាយប្រពន្ធកូននិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ រហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន ក៏សម្រេចចិត្តរត់ចោលបាត់ លុះដល់ចុងក្រោយ បុរសនេះបានឈានដល់ការហ៊ានប្រើដំបងឈើគំរាមវាយសម្លាប់ឪពុកបង្កើតរបស់ខ្លួនថែមទៀតផង ទើបក្រុមគ្រួសារសម្រេចចិត្តមកប្ដឹងឲ្យនគរបាលចាប់ខ្លួនចាត់ការតាមច្បាប់តែម្ដង។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបុរីប៊ុន ហួ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសម្នាក់ខាងលើឈ្មោះ យស ទិត្យវិច្ឆិកា ហៅខ្លឹង ហៅអឿន អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ តាមប្រភពពីក្រុមគ្រួសារបានប្រាប់នគរបាលឱ្យដឹងថា កាលពីដើមឡើយ បុរសខាងលើគឺជាមនុស្សត្រឹមត្រូវ និងដឹងខុសត្រូវណាស់ ប៉ុន្តែក្រោយមកស្រាប់តែប្រើប្រាស់គ្រឿងញៀន និងផឹកស្រាជាប្រចាំរហូតដល់ញៀនយ៉ាងងប់ងុលកែលែងបាន ហើយបើទោះបីជាក្រុមគ្រួសារណែនាំប្រៀនប្រដៅយ៉ាងណាក៏មិនស្ដាប់តាមដែរ ។តាមប្រភពដដែលបានបន្តថា ដោយសារឥទ្ធិពលនៃគ្រឿងញៀននិងស្រានេះហើយ ទើបធ្វើឲ្យបុរសខាងលើដែលធ្លាប់តែជាមនុស្សស្លូតបូត ក៏ក្លាយខ្លួនទៅជាមនុស្សម្នាក់កាចសាហាវប្រើអំពើហិង្សាក្នុងគ្រួសារ និងវាយទាំងប្រពន្ធ ព្រមទាំងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាបន្តបន្ទាប់ ។

រហូតដល់ធ្វើឲ្យប្រពន្ធទ្រាំលែងបានតទៅទៀត ក៏បានរត់ចោលបាត់ ព្រោះតែស្ត្រីជាប្រពន្ធខ្លាចមានគ្រោះថ្នាក់ដល់ខ្លួន ម្យ៉ាងនាងមិនអាចសង្ឃឹមលើប្ដីម្នាក់នេះរកស៊ិចិញ្ចឹមនាងបានឡើយ។ប្រភពដដែលបានបន្តទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃ ឥទ្ធិពលនៃគ្រឿងញៀននិងស្រាកាន់តែធ្វើឲ្យបុរសម្នាក់នេះមានវង្វេងស្មារតីលែងដឹងខុសត្រូវ លែងស្គាល់នូវអ្វីដែលល្អ និងអ្វីដែលអាក្រក់ ហើយក៏រឹតតែលែងដឹងបុណ្យបាបគុណទោសអ្វីទាំងអស់ថែមទៀតផង។

បុរសនេះតែងតែបានរករឿង និងវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះខ្ទេចខ្ទីរអស់។ដោយឡែកនៅវេលាយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បុរសម្នាក់នេះបានកាន់ដំបងឈើក្នុងដៃ ហើយគំរាមវាយសម្លាប់ឪពុកបង្កើតរបស់ខ្លួនថែមទៀតផង ដោយសារតែទ្រាំនឹងទង្វើបែបនេះលែងបាន ទើបនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ក្រុមគ្រួសារក៏សម្រេចចិត្តមកប្តឹងសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅ២ធ្វើការចាប់ខ្លួននាំយកទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង៕

ដកស្រង់ពី៖កោះសន្តិភាព