Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

២ករណីក្នុង​ថ្ងៃ​មួយ ឃាត់ខ្លួនបានជា​បន្តបន្ទាប់​

  • បោះពុម្ព

ខេត្តប៉ៃលិន ៖ ករណីលួចចំនួន២ករណីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ក្នុងនោះករណីទី១-កាលពីវេលាម៉ោង២ឈានចូលថ្ងៃទី១៥ មិថុនា ២០១៩ នៅភូមិអូរចម្លងលើ ឃុំតាក្រី ស្រុកកំរៀង កម្លាំងនគរបាលស្រុកកំរៀង បានសហការជាមួយនគរបាលខេត្តប៉ៃលិន ដោយ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យចំនួន២នាក់ ដែលសមត្ថកិច្ចប៉ៃលិនឃាត់ខ្លួនពាក់ព័ន្ធករណី ចោរកម្ម (កាច់កម៉ូតូ) ហើយសមត្ថកិច្ចបានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិអូរចម្លងលើ ឃុំតាក្រី ស្រុកកំរៀង រកឃើញម៉ូតូចំនួន៣គ្រឿង និងឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ណុប គង្គារ ភេទប្រុស អាយុ៣០ឆ្នាំ នៅចំណុចភូមិកំពង់ចម្លងលើ ឃុំតាក្រី ស្រុកកំរៀង រួមនឹងម៉ូតូមួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងម៉ូតូ ត្រូវបានប្រគល់ទៅឱ្យនគរបាលខេត្តប៉ៃលិន ដើម្បីបន្តនីតិវិធី ។ចំណែកករណីទី២-កាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃទី១៥.៦.២០១៩ នៅចំណុច ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល មានករណីលួចបង្កឡើងដោយជនសង្ស័យឈ្មោះ ទន់ សំអាត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពចូលលួចខ្សែកមាស១ខ្សែ និងខ្សែដៃមាស១ខ្សែជារបស់ឈ្មោះ គឹម ជា ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិ -ឃុំ កើតហេតុ ។

បច្ចុប្បន្ន ជនសង្ស័យម្នាក់ និងវត្ថុតាងដកហូតបានរួមមានប្រាក់ចំនួន៣លាន៨០ម៉ឺនរៀល និងប្រាក់ថៃចំនួន៤ម៉ឺនបាត ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

ដកស្រង់ពី៖FRESH NEWS