Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ូតូពីរគ្រឿងប៉ះគ្នា បណ្តាលឲ្យនារីម្នាក់សន្លប់ នៅចំណុចភ្លើងស្តុបទួលគោគ

  • បោះពុម្ព

ភ្នំពេញ៖ ម៉ូតូពីរគ្រឿងប៉ះគ្នា បណ្តាលឲ្យ នារីម្នាក់សន្លប់ស្តូកស្តឹង ក្រោយកើតហេតុ ភាគីម្ខាងទៀត បន្ថែមល្បឿនគេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោងជិត៨យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចភ្លើងស្តុបទួលគោគ ស្ថិតនៅក្នុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោគ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីម្នាក់បើក ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 2J-1562 បើកតាមមហាវិថី គឹម អ៊ីលស៊ុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ ចំណុចកើតហេតុ ក៏មានម៉ូតូវីវ៉ា មួយគ្រឿងទៀត គ្មានស្លាកលេខ បើកដោយបុរសម្នាក់ តាមមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ឆ្លងផ្លូវបានប៉ះ ជាមួយម៉ូតូសេ១២៥ បណ្តាលឱ្យអ្នកបើកម៉ូតូ ដួលបោកក្បាល នឹងថ្នល់សន្លប់ស្តូកស្តឹង ។

ចំណែកម៉ូតូវីវ៉ា បានបន្ថែមលឿនគេចខ្លួនបាត់។ ក្រោយពេល កើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសាមុយ ដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ចំណែកម៉ូតូ នារីរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក៕

ដកស្រង់ពី៖ CEN