បណ្តាញសង្គម

ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​ហាង​ខារ៉ាអូខេ ឃាត់ខ្លួន​​ច្រើន​នាក់

ខេត្តកំពង់ចាម ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៧ មិថុនា ២០១៩ ក្រោយពីទទួលព័ត៌មានពីម្ចាស់ទីតាំងខារ៉ាអូខេ យីហោ ឆែកសោន ដែលមានទីតាំងស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម រួចមក សមត្ថកិច្ចជំនាញខេត្ត សហការជាមួយជំនាញក្រុងកំពង់ចាម ចុះធ្វើរដ្ឋបាល និងបង្ក្រាបបានករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ផងដែរ ។

ជនរងគ្រោះទាំង៦នាក់ខាងលើ រួមមាន ១-ឈ្មោះ ទូច ដាលីន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិជីរោទិ៍កណ្តាល ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ២-ឈ្មោះ ខា សុខាន់ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិអណ្តូងជា ឃុំជប់ ស្រុកត្បូងឃ្មុំ ៣-ឈ្មោះ មុំ ភារ: ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិជីរោទិ៍២ ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ៤-ឈ្មោះ យន់ សំណាង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិជួរកណ្តាល ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ៥-ឈ្មោះ កេង សុខគង់ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិពន្លៃផ្សារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ និង៦-ឈ្មោះ មុំ ជិត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ។ ចំណែកវត្ថុតាងដែលរឹបអូសបានរួមមាន ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន១កញ្ចប់តូច ទូស័ព្ទដៃចំនួន៦គ្រឿង និងម៉ូតូ៣គ្រឿង ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ដកស្រង់ពី៖កោះសន្តិភាព