Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អុកឡុក​កន្លែង​រាំវង់​បុណ្យដារលាន​កាលពី​៥​ឆ្នាំ​មុន ពេល​នេះ​គេច​មិន​ផុត

  • បោះពុម្ព

ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់បានអុកឡុកកន្លែងរាំវង់ក្នុងពិធីបុណ្យដារលានកាលពីអំឡុង៥ឆ្នាំមុន ពេលនោះក៏បានបណ្ដាលឲ្យមានអ្នករងរបួសថែមទៀតផង ។ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍បែកចានរួមជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលបានចេញអន្តរាគមន៍តាមចាប់ខ្លួនបក្ខពួកជនសង្ស័យចំនួន៣នាក់យកមកកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការតាមច្បាប់រួចហើយ។

ដោយឡែកជនសង្ស័យម្នាក់ដែលបានរត់គេចខ្លួន ក៏មានដីការបង្គាប់ឲ្យចាប់ខ្លួនផងដែរ រហូតមកដល់ពេលនេះមានរយៈពេល៥ឆ្នាំហើយទើបតែត្រូវចាប់ខ្លួនបាន។តាមប្រភពពីនគរបាលបាននិយាយថា ការចាប់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមដីកាបង្គាប់ចាប់ខ្លួនលេខ៥០៦ដ.ក.ប.ច.ខ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ របស់លោកហុក វ៉ានធីណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ដោយចោទប្រកាន់ពីបទហិង្សាដោយចេតនា ដែលប្រព្រឹត្ត នៅក្នុងភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ។ជនសង្ស័យម្នាក់ខាងលើឈ្មោះ ខឹម ខេមរា ហៅមករា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិបូរីកម្មករ ឃុំបែកចាន។

តាមប្រភពពីនគរបាលដដែលបានរំលឹកឲ្យដឹងថា កាលពី៥ឆ្នាំមុនគឺក្រោយថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ គឺថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ នៅក្នុងភូមិខាងលើក៏បានធ្វើពិធីបុណ្យដារលាន និងមានការរាំរែកផងដែរ ពេលនោះជនសង្ស័យរួមនឹងបក្សពួកចំនួន៣នាក់ទៀត បាននាំគ្នាអុកឡុក ដោយប្រើអំពើហិង្សារវាយទៅលើអ្នកភូមិ បណ្ដាលឲ្យមានអ្នករងរបួសថែមទៀតផង។

តាមប្រភពពីនគរបាលបានបន្តថា ខណៈនោះកម្លាំងនគរបាលប៉ុស្តិ៍បែកចានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលបានចេញទៅអន្តរាគមន៍ភ្លាមៗ ហើយបានធ្វើការឃាត់ខ្លួនបក្សពួកចំនួន៣នាក់។ ចំណែកជនសង្ស័យបានរត់គេចខ្លួន លុះដល់ឆ្នាំ២០១៧ សាលដំបូងបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ហើយកម្លាំងនគរបាលបានតាមរកដើម្បីចាប់ខ្លួនផងដែរ ប៉ុន្តជនសង្ស័យម្នាក់នេះបានរត់គេចខ្លួន រហូតដល់ពេលនេះទើបប្រទះឃើញចូលផ្ទះវិញក៏ចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលដើម្បីចាត់ការតាមច្បាប់តែម្ដង៕

ដកស្រង់ពី៖កោះសន្តិភាព