Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ធ្លាក់ពីលើសណ្ឋាគារ ស្ថិតក្នុងភាពមង្ទិល

  • បោះពុម្ព

ភ្នំពេញ៖ លោក ហម មុត មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានស្លាប់ក្រោយពីធ្លាក់ ពីលើសណ្ឋាគារ មីត ឡែន មិនដឹងមូលហេតុ ហើយបង្កឲ្យ មានការភ្ញាក់ផ្អើលកាលពី ម៉ោងជាង៧ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅទីតាំងលេខ ១៥០ ផ្លូវលេខ៥១៦ ក្នុងភូមិ៣១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មន្ត្រីយោធា ដែលជួបគ្រោះថ្នាក់នេះ ឈ្មោះ ហម មុត អាយុជាង ៤០ឆ្នាំ មានតួនាទី ជាវរសេនីយ៍ទោ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីកើតហេតុភ្លាម អាជ្ញាធរមូលដ្ឋាន និងកងរាជអាវុធហត្ថ បានទៅដល់ កន្លែងកើតហេតុ ភ្លាមៗដែរ ដើម្បីពិនិត្យ និងបញ្ជូនជនរងគ្រោះ ទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត តែជាអកុសល ជនរងគ្រោះ បានស្លាប់ ពេលបញ្ជូនទៅដល់ មន្ទីរពេទ្យ។

មូលហេតុនៃ ការធ្លាក់ពីលើសណ្ឋាគារ មិនទាន់មានប្រភព បញ្ជាក់ពីមូលហេតុ នៅឡើយទេ។ តែតាមប្រភពមួយចំនួន បានអះអាងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានដើរចេញពីបន្ទប់ ស្នាក់នៅរបស់ខ្លួន តែមិនថា ដើររកអ្វីនោះទេ ក៏ស្រាប់ដើរជ្រុលទៅធ្លាក់ កន្លែងសំណង់ ជណ្តើរយន្ត ក្នុងសណ្ឋាគារ ដែលគេសាងសង់ មិនទាន់រួច បណ្តាលឲ្យរូបលោក ហម មុត ធ្លាក់ចុះមកក្រោមតែម្តង៕

ដកស្រង់ពី៖ កំណើតថ្មី