បណ្តាញសង្គម

​ប្រតិបត្តិការ​យ៉ាង​ក្តៅ​គគុក ឃាត់ខ្លួន​ប្រុស​ស្រី​​៩​នាក់ក្នុងភូមិទ្រាំង​

ខេត្តសៀមរាប ៖ កម្លាំងកងអាវុធហត្ថ ខេត្តសៀមរាបបានចុះប្រតិបត្តិការយ៉ាងក្តៅគគុក ដែលដឹកនាំកម្លាំងដោយលោក ធាវ ច័ន្ទដារ៉ា ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត ឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រិចំនួន៩នាក់ (ក្នុងនោះស្រីម្នាក់) ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងធ្វើការដកហូតបានវត្ថុតាងមួយចំនួន បញ្ជូនបន្តទៅតុលាការខេត្តសៀមរាប ដើម្បីចាត់ការ តាមផ្លូវច្បាប់។

ហេតុការណ៍ចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

លោក ធាវ ច័ន្ទ ដារ៉ា ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត បានប្រាប់ឱ្យដឹងថា ជនសង្ស័យចំនួន៩នាក់ខាងលើរួមមាន ១-ឈ្មោះ ហេង សំណាង ហៅ គីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារសុខា មានទីលំនៅភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប (រកឃើញមានសារធាតុញៀនក្នុងខ្លួន) ២-ឈ្មោះ ឈ្នាង លឹមហៀង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប (រកឃើញមានសារធាតុញៀនក្នុងខ្លួន)។

៣-ឈ្មោះ គុណ គាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដេរពូកម៉ូតូនិងដេរពូករថយន្ត ស្នាក់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (រកឃើញមានសារធាតុញៀនក្នុងខ្លួន) ទី៤-ឈ្មោះ ភា សុវណ្ណារិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាងដែក បច្ចុប្បន្នរស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប (រកឃើញមានសារធាតុញៀនក្នុងខ្លួន) ៥-ឈ្មោះ វ៉ុន មន្នីន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប (រកឃើញមានសារធាតុញៀនក្នុងខ្លួន)។

៦-ឈ្មោះ ណាំ ហេង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប (រកឃើញមានសារធាតុញៀនក្នុងខ្លួន) ៧-ឈ្មោះ នាត ប៊ុនរ៉ាក់ ហៅ វណ្ណ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប (រកឃើញមានសារធាតុញៀនក្នុងខ្លួន) ៨-ឈ្មោះ ហេង រតនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិត រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប (រកឃើញមានសារធាតុញៀនក្នុងខ្លួន) និង៩-ឈ្មោះ លី ប៊ុន វៀត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប (រកឃើញមានសារធាតុញៀនក្នុងខ្លួន)។

បន្ទាប់ពីបានចាប់ឃាត់ខ្លួនបានជនសង្ស័យរួចមក កម្លាំងសមត្ថកិច្ចបានធ្វើការចាប់យកវត្ថុតាងរួមមាន ម្សៅក្រាម(ម៉ាទឹកកក)ចំនួន២៧កញ្ចប់ ទូរសព្ទ័ចំនួន៨គ្រឿង ឧបករណ៍សម្រាប់ជក់និងច្រកថ្នាំញៀនមួយចំនួនផងដែរ។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖FRESH NEWS