Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្តើមពី​​រឿងលុយ​…ទើប​បើកឡាន​មក​បាញ់​​ហាង​បោក​អ៊ុត​១១គ្រាប់ផ្អើល​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ តាមរយៈកាមេរ៉ាសុវត្ថិភាព នគរបាលខណ្ឌសែនសុខ កំណត់មុខសញ្ញាហើយសហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនជនដៃដល់ ព្រមទាំងយកហូតកាំភ្លើងអាកាស្វាយបត់១ដើម លេខ១៦២០៤៦១ បង់១មានគ្រាប់១២គ្រាប់ សម្បកគ្រាប់១១ ក្បាលគ្រាប់២ រថយន្ត១គ្រឿង ម៉ាកស្តារិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ២AX-៩៥០៩ ហើយជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់។

តាមការសារភាពទាក់ទងនឹងការប៉ុនធ្វើឃាត ដោយការបាញ់រះនេះ ខ្មាន់កាំភ្លើងដែលត្រូវចាប់ខ្លួនបានឱ្យសមត្ថកិច្ចដឹងថា ដោយសារតែគំនុំខឹងស្ត្រីម្ចាស់ផ្ទះខាងលើ ជំពាក់ប្រាក់ចំនួន៤៤.៤៤០ដុល្លារ ពុំព្រមសង។គួរបញ្ជាក់ថា ជនដៃដល់ គឺជានាយរងការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ ដែលត្រូវសមត្ថកិច្ចខណ្ឌសែនសុខចាប់ដាក់ខ្នោះភ្លាមៗ បន្ទាប់ពីផឹកស្រាស្រវឹង រួចបើករថយន្តមួយគ្រឿង មកឈប់មុខផ្ទះបោកអ៊ុតមួយ រួចទាញកាំភ្លើងអាកាស្វាយបត់បាញ់រះទម្លុះចូលផ្ទះបោកអ៊ុតនោះចំនួន១១គ្រាប់លាន់កក្រើក បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ ។

ហេតុ ការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី២៤ មិថុនា នៅចំណុចផ្ទះលេខ១០ ផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ប្រភពនៅកន្លែងកើតហេតុឲ្យដឹងថា គេឃើញបុរសជាខ្មាន់កាំភ្លើងខាងលើ បើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយស្តារិច ពណ៌.ស ពាក់ផ្លាកលេខ ភ្នំពេញ ២AX-៩៥០៩ មកឈប់នៅខាងមុខផ្ទះបោកអ៊ុតខាងលើ ខណៈម្ចាស់ផ្ទះបិទទ្វារទៅហើយ និងកំពុងអង្គុយបត់ខោអាវជាមួយនឹងកូនៗនៅខាងក្នុង ។

បុរសជាខ្មាន់ កាំភ្លើងនេះបានចុះពីលើរថយន្ត រួចយកកាំភ្លើងអាកាស្វាយបត់១ដើមចេញពីក្នុងរថយន្ត ហើយបាញ់រះសំដៅចូលទៅក្នុងផ្ទះបោកអ៊ុតតែម្តង បណ្តាលឲ្យបែកកញ្ចក់ទ្វារចំនួន២ផ្ទាំង និងបង្កឲ្យម្ចាស់ផ្ទះនិងកូនៗភ័យស្លន់ស្លោនាំគ្នាពួនសំងំមិនហ៊ានចេញក្រៅឡើយ ។បន្ទាប់ពីបាញ់រះរួចមក ខ្មាន់កាំភ្លើងរូបនេះ ក៏ឡើងបើករថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ ឯម្ចាស់ផ្ទះរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះធ្វើអន្តរាគមន៍ភ្លាមៗដែរ ។

ប្រភពដដែលបន្តថា បន្តិចក្រោយមក សមត្ថកិច្ចក៏បានទៅដល់ ដោយមានវត្តមានលោកអធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង ដឹកនាំស្រាវជ្រាវ និងសួរនាំរហូតកំណត់មុខសញ្ញាបានភ្លាមៗដែរ ។ បន្ទាប់មក លោកអធិការក៏បានដឹកនាំកងកម្លាំងទៅចាប់ឃាត់ខ្លួនខ្មាន់កាំភ្លើងខាងលើ នៅចំណុចផ្ទះអត់លេខ ខាងក្រោយផ្សារទឹកថ្លា ផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា តាមកាមេរ៉ាសុវត្ថិភាព បានបង្ហាញពីអត្តសញ្ញាណខ្មាន់កាំភ្លើង ហើយត្រូវបានចាប់ខ្លួន គឺឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ជានាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀន(គ៤) ស្នាក់នៅផ្ទះអត់លេខខាងលើ ។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានវាស់ជាតិអាល់កុលឃើញថា មានផ្ទុកជាតិអាកុលចំនួន០.៧១ក្នុងមួយលីត្រខ្យល់ ។តាមការសាកសួរសមត្ថកិច្ចក៏បានបង្ហើបថា ករណីនេះ គឺបណ្ដាលមកពីគំនុំ ព្រោះជនរងគ្រោះនិងជនល្មើសធ្លាប់មានទំនាស់នឹងគ្នាពីមុនមក ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ថា ជាទំនាស់រឿងអ្វីនោះទេ ។

ជនល្មើសរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងទៅតាមនីតិវិធី ។តាមនគរបាលឱ្យដឹងទៀតថា ខ្មាន់កាំភ្លើងរូបនេះនិងប្តីស្ត្រីម្ចាស់ផ្ទះ បានរកស៊ីហ៊ុនជាមួយគ្នានាំអីវ៉ាន់ពីប្រទេសថៃ ។ នៅពេលរកស៊ីនោះ បុរសជាប្តីរកស៊ីមិនស្មោះ ពេលលក់អីវ៉ាន់បានយកប្រាក់គេចខ្លួន ហើយខ្លួនដែលជាមន្ត្រីនគរបាលក៏បានប្តឹងឱ្យឃាត់ខ្លួនភាគហ៊ុនជាប្តី ដែលពេលនេះកំពុងជាប់ឃុំក្នុងពន្ធនាគារ តែប្រាក់ដែលជំពាក់នៅតែមិនសង ។

អ្នកច្បាប់ម្នាក់និយាយថា បើតាមការសារភាពនេះ ក៏មិនដឹងថា តើបញ្ហាគំនុំរហូតយកកាំភ្លើងទៅបាញ់រះបែបនេះ ជាភាពត្រឹមត្រូវឬបែបណា ។ ការចាប់ខ្លួនឃុំឱ្យសងប្រាក់ គួរតែរង់ចាំសាលក្រមពីតុលាការសិន ទើបដឹងថា ការកំណត់ឱ្យសងនោះតាមរបៀបណា ?បើដូចការអះអាងរបស់ខ្មាន់កាំភ្លើងបែបនោះ គឺជាការអនុវត្តពីត្រូវមកខុសវិញ ហើយនេះសំណាងល្អហើយដែលមិនមានអ្នកគ្រោះថ្នាក់ដល់អាយុជីវិត ។

ដកស្រង់ពី៖កោះសន្តិភាព