Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្មក់​ចាប់​បាន​ទាំង​សម្បុក​ជា​មុខសញ្ញា​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ មុខសញ្ញាវាយប្លន់ម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលដង្កោបើកប្រតិបត្តិការឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ ក្នុងនោះមានស្ត្រីម្នាក់ ព្រមទាំងធ្វើការដកហូតម៉ូតូចំនួន៧គ្រឿង ថ្នាំញៀនមួយកញ្ចប់ធំ រួមជាមួយវត្ថុតាងមួយចំនួនធំទៀតផងដែរ។

ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិខ្វាខាងលិច សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនសង្ស័យទាំង៩នាក់ខាងលើនេះ រួមមាន១-ឈ្មោះ ថេនសុខា ភេទប្រុស អាយុ៣៥ឆ្នាំ ២-ឈ្មោះធល កក្កដា ភេទប្រុស អាយុ២៣ឆ្នាំ ៣-ឈ្មោះ សៀម សុភាព ភេទប្រុស អាយុ២៥ឆ្នាំ ៤ឈ្មោះសែ រតនះ ភេទប្រុស អាយុ២០ឆ្នាំ ៥-ឈ្មោះពៅ រតនា ភេទប្រុស អាយុ២៥ឆ្នាំ ៦-ឈ្មោះហ៊ីម ឆែល ភេទប្រុស អាយុ២៦ឆ្នាំ ៧-ឈ្មោះសុខ សុវណ្ណ ភេទប្រុស អាយុ៤១ឆ្នាំ ៨-ឈ្មោះ សុខ ឡុង ភេទប្រុស អាយុ២១ឆ្នាំ និង៩-ឈ្មោះ ភិន គន្ធា ភេទស្រី អាយុ២៩ឆ្នាំ។តាមប្រភពពីនគរបាលបានឲ្យដឹងថា ក្រុមជនសង្ស័យដែលត្រូវបានចាប់ខ្លួនខាងលើនេះគឺជាមុខសញ្ញាចោរកម្មដែលបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូយ៉ាងសកម្មនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌពោធិ៍សែនជ័យ ហើយក្រោយពេលធ្វើសកម្មភាពបានសម្រេច ពួកគេតែងគេចខ្លួនដោយសុវត្ថិភាពជាបន្តបន្ទាប់។

មិនតែប៉ុណ្ណោះក្រុមនេះគឺជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនថែមទៀតផង រហូតមកទល់នឹងពេលនេះទើបត្រូវបានលោកអធិការនគរបាលខណ្ឌដង្កោដឹកនាំធ្វើការស្រាវជ្រាវ និងបង្ក្រាបបានទាំងសម្បុកបែបនេះតែម្ដង។

តាមប្រភពដដែលបានបន្តថា ក្រោយពេលចាប់ខ្លួនជនសង្ស័យទាំង៩នាក់ខាងលើនេះ កម្លាំងសមត្ថកិច្ចដកហូតបានម៉ូតូចំនួន៧គ្រឿងដែលសង្ស័យថាម៉ូតូមួយចំនួនត្រូវបានក្រុមជនសង្ស័យទាំងនេះប្លន់ពីជនរងគ្រោះកាលពីពេលកន្លងមក រួមជាមួយថ្នាំញៀន១កញ្ចប់ធំ និងវត្ថុតាងជាច្រើនទៀតផងដែរ។បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យទាំង៩នាក់នេះទៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ហើយជនសង្ស័យទាំង៩នាក់នោះក៏បានសារភាពពីទង្វើដែលពួកខ្លួនបានប្រព្រឹត្តក្នុងពេលកន្លងមកផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព