Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លាំង​បាត់​ ! ត្រឹម​គ្នា​២​នាក់ ហ៊ាន​ចូល​ដល់​ផ្ទះ​អនុ​ប៉ុស្តិ៍​បាន​សម្រេច​… អស់​ជិត​៦​ពាន់​ដុល្លារ

  • បោះពុម្ព

ខេត្តព្រៃវែង ៖ ពិតជាថ្លើមធំខ្លាំងណាស់ ចោរមួយក្រុមមានគ្នា2នាក់ ប្រដាប់ដោយកាំភ្លើងខ្លីចំនួន២ដើម ធ្វើសកម្មភាពចូលភ្ជង់ប្លន់ផ្ទះប៉ូលិសនៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង យកបានលុយ5800ដុល្លារ ហើយរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង10យប់ ថ្ងៃទី27 ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិអង្គ្រង ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ករណីខាងលើនេះ ដែលមានម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឈឹម សុភា អាយុ44ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ឋានៈជាអនុប៉ុស្តិ៍ឃុំបឹងព្រះ និងមានប្រពន្ធឈ្មោះ នុត ស៊ីណា អាយុ45ឆ្នាំ មុខរបរកសិករ។ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនកើតហេតុ លោកអនុប៉ុស្តិ៍ មិនបាននៅផ្ទះទេ គឺជាប់ប្រចាំការនៅប៉ុស្តិ៍រដ្ឋ ហើយក្នុងផ្ទះមានតែប្រពន្ធគាត់ ព្រមទាំងកូន និងក្មួយ2-3នាក់ប៉ុណ្ណោះ។

នៅពេលកើតហេតុនោះ ប្រពន្ធលោកអនុប៉ុស្តិ៍កំពុងដេកក្នុងផ្ទះសុខៗ ស្រាប់តែឃើញបុរស2នាក់ចូលដល់ក្នុងផ្ទះប្រដាប់ដោយកាំភ្លើងខ្លី2ដើមមិនស្គាល់ម៉ាក បានភ្ជង់គំរាមម្ចាស់ផ្ទះឱ្យយកលុយ និងមាសប្រាក់ឱ្យគេ បើមិនយកឱ្យគេទេ គេនឹងបាញ់សម្លាប់ចោល។

ប្រភពដដែលបន្តថា ដោយភ័យខ្លាចក្រុមចោរសម្លាប់ ទើបស្ត្រីជាម្ចាស់ផ្ទះយកសោរហឹបចាក់យកលុយក្នុងហឹបចំនួន5800ដុល្លារឱ្យទៅចោរទាំងអស់ ឯក្រុមចោរពេលបានលុយហើយក៏នាំគ្នាចេញមកក្រៅ ជិះម៉ូតូឆ្ពោះទៅទិសខាងលិចបាត់ទៅ ដោយមិនបានផ្ទុះអាវុធ ឬវាយធ្វើបាបជនរងគ្រោះឡើយ។

ក្រោយពីក្រុមចោរចេញផុតភ្លាម ស្ត្រីរងគ្រោះក៏ទូរស័ព្ទប្រាប់ប្តីភ្លាម ហើយក៏មានការពង្រាយកម្លាំងចេញស្ទាក់ចាប់ចោរដែរ តែមិនទទួលបានលទ្ធផល ដោយក្រុមចោរបានរត់គេចខ្លួនបាត់អស់ដោយសុវត្ថិភាព។

ដកស្រង់ពី៖កោះសន្តិភាព