បណ្តាញសង្គម

ដល់​ម្ល៉ឹង​ផង លោក​ម្ចាស់​ស្រុក​…​កាត់​បន្ថយ​​ខ្លះ​ៗ​ទៅ​បាន​ទេ?

ខេត្តកណ្តាល ៖ មជ្ឃដ្ឋានជាច្រើនបានរិះគន់លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅយ៉ាងចាស់ដៃថា អភិ បាលបណ្តែតបណ្តោយ និងកំពុងតែបើកដៃឱ្យក្រុមអាជីវករយកសួនច្បារមាត់ស្ទឹង និងសួនច្បារមាត់ទន្លេ ជាកន្លែងលក់ស្រាក្រឡុក បង្កភាពអនាធិបតេយ្យ ផឹកហ៊ោស្រែកសប្បាយ អឺងកង បង្កទៅជាអសន្តិសុខជារៀងរាល់យប់ ប្រើអំពើហិង្សាដេញកាប់គ្នា មិនត្រឹមតែរងរបួសទេ រហូតដល់បាត់បង់ជីវិតនិងជាទីតាំងសម្រាប់ក្រុមក្មេងទំនើងជួបជុំគ្នាបង្កើតបទល្មើស ។

សូមរំលឹកថា៖ មិនដឹងមកពីណា ជិះតាមដេញកាប់ឈាមស្រោចពេញខ្លួននៅក្រុងតាខ្មៅអ្នកក្រុងតាខ្មៅបានលើកឡើងថា មួយរយៈនេះ ពួកគាត់ហាក់ដូចជាខ្លាចរអារទីតាំងខាងលើនោះ ឱ្យតែព្រលប់មិនទាន់ ពួកគាត់មិនហ៊ាននាំគ្នាទៅលេងកម្សាន្តដូចមុនទៀតទេ ដោយសារមានការបារម្ភចំពោះ សុវត្ថិភាពដែលបង្កឡើងដោយក្រុមក្មេងទំនើង ។មិនតែប៉ុណ្ណោះ រាល់យប់សំឡេងភ្លេងដែលក្រុមអាជីវករនោះចាក់ឡើងលាន់ឮរន្ទឺ បង្កសម្លេងរំខានដល់ដំណេករបស់ពួកគាត់ ។

ពួកគាត់បានសំណូមពរអោយលោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ និងលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាជួយចាត់វិធានការអន្តរាគមន៍ផង កុំឱ្យទីតាំងនោះ ក្លាយជាតំបន់អនាធិបតេយ្យរបស់ក្រុមក្មេងទំនើងទាំងនោះ ។

ពួកគាត់បានបន្តទៀតថា ទីតាំងកន្លែងសួនច្បារនិងមាត់ទន្លេជាកន្លែង សម្រាប់ឱ្យប្រជាពលរដ្ឋទូទៅមកហាត់ប្រាណ មកកែកម្សាន្ត ដើម្បីយកសុខភាពតែឥឡូវបានក្លាយជាកន្លែងលក់ដូរយ៉ាងអនាធិបតេយ្យ សំបូរទៅដោយគ្រឿងស្រវឹងគ្រប់ប្រភេទ ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់បរិស្ថាន និងសុវត្ថិភាពដោយសារក្រុមអ្នកផឹកសុីទាំងអស់នោះ បន្ទោរបង់ពាសវាលពាលកាល ជាពិសេសបានបង្កជម្លោះកាប់ចាក់ ប្រើអំពើរហិង្សា ។

ក្រុមអាជីករបាននិយាយថា ពួកគាត់មិនមែនមកលក់ដូរនោះស្រេចតែចិត្តទេ សុទ្ធតែបង់លុយទៅអោយអាជ្ញាធរមូលដ្ឋានទាំងថ្លៃកន្លែងទាំងថ្លៃភាសុី ។ពាក់ពន្ធ័និងបញ្ហខាងលើនោះដែរ បានទំនាក់ទំនងទៅលោកនូ សុវណ្ណរ៉ា អធិបាលក្រុងតាខ្មៅ លោកឆ្លើយថាជាប់រវល់ប្រជុំ ។

សូមបញ្ជាក់ថា បន្ទាប់ពីមានការបើកទីតាំងលក់ស្រាក្រឡុកមក គឺបទល្មើសមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសអំពើរហិង្សា និងដេញកាប់គ្នាជារៀងរាល់យប់បង្ករអោយអសន្តិសុខយ៉ាងអាណាធិបតេយ្យ។ ដូចករណីនេះផងដែរ យុវជនបីនាក់ ត្រូវបានជនមិនស្គាល់មុខ ជិះម៉ូតូដេញកាប់រហូតរងរបួសធ្ងន់-ស្រាល ឈាមស្រោចពេញខ្លួនទាំងបីនាក់ នៅនិងកន្លែងកើតហេតុ ហើយក្រុមជនបង្កបានបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០១៩ វេលាម៉ោង០០និង៣០នាទី ចំណុចផ្លូវជាតិលេខ២ នៅមុខវត្តព្រែកឬស្សី ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ (សម្រួលដោយ៖ ស្រីណា)

ដកស្រង់ពី៖FRESH NEWS