Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយប្រទះ​សពមានខ្សែភ្លើងចង…​​ស្រាវ​​ជ្រាវ​​ដឹងថា ជាករណីអ្វីហើយ

  • បោះពុម្ព

ខេត្តកណ្តាល ៖ រហូតមកដល់ថ្ងៃទី១ កក្កដា សពបុរសម្នាក់ដែលគេបានប្រទះឃើញនៅព្រឹកថ្ងៃទី៣០ មិថុនា នៅចំណុចស្ពានព្រែករូងទី២ ដែលស្ថិតក្នុងភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល លើកំណាត់ផ្លូវជាតិលេខ៨ ត្រូវបានស្គាល់អត្តសញ្ញាណហើយ និងបានដឹងពីការសម្លាប់នេះ គឺដោយសារតែ ជាអំពើសម្លាប់ប្លន់យករថយន្ត ។

តាមរយៈអត្តសញ្ញាណប័ណ្ណនៅជាប់ខ្លួនសាកសពបានឱ្យដឹងថា ជនរងគ្រោះដល់ជីវិតរូបនេះ ឈ្មោះ មឿក សុភ័ណ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ នៅលើខ្លួនសាកសព មានរ៉ូឡូខ្សែភ្លើងពណ៌លឿងមួយ និងមានខ្សែភ្លើងពណ៌លឿងមួយកំណាត់ប្រវែង២,៦៤ម៉ែត្រ ជាប់នឹងរ៉ូឡូ ព្រមទាំងខ្សែក្រវាត់ក្បាលដែករូបក្បាលខ្មោច១ និងខ្នើយកើយ១ ។

ក្រោយពីមានការភ្ញាក់ផ្អើល សមត្ថកិច្ចគ្រប់ជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសពនៅថ្ងៃដដែលនោះ និងបានសន្និដ្ឋានជាជំហានដំបូងថា ជនរងគ្រោះពិតជាស្លាប់ដោយអំពើឃាតកម្ម ។

បាន ជាសមត្ថកិច្ចធ្វើការសន្និដ្ឋានយ៉ាងដូច្នេះ ដោយសំអាងលើខ្លួនសាកសពមានខ្សែភ្លើងចងដៃទាំងពីរ ហើយមានស្នាមខ្សែក្រវាត់រិតកសម្លាប់ និងស្លាកស្នាមជាំជាច្រើនកន្លែង ដែលអាចសន្មត់ជាអំពើឃាតកម្ម ។

ទោះជាយ៉ាងណាក្តី កម្លាំងសមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល ក៏បានរកឃើញថា ជាអំពើប្លន់សម្លាប់យករថយន្ត ដោយយោងតាមការបំភ្លឺពីក្រុមគ្រួសារអ្នករងគ្រោះ ។ សាកសពបុរសនេះត្រូវបានគេសម្លាប់រួចដឹកយកមកប្លុងចោលនៅចំណុចស្ពានព្រែករូងទី២ កំណាត់ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែតលេខ ២៨ លេខ២៩ ។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់បណ្តាញព័ត៌មាននៅព្រឹកថ្ងៃទី១ កក្កដាថា ក្រោយការសួរនាំជាជំហានដំបូងបានបង្ហាញថា ករណីនេះជាអំពើប្លន់សម្លាប់យករថយន្តពីជនរងគ្រោះ ដែលបានជួលជិះចេញពីក្រុងប៉ោយប៉ែត ។

បើតាមការបញ្ជាក់របស់លោកស្នងការថា នៅពេលនេះកម្លាំងជំនាញរបស់លោកសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងតាមដានស្រាវជ្រាវដើម្បីបំបែកសំណុំរឿងមួយនេះ តើឃាតករចេញពីប្រភពណា ។ បើមានព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្តទៀត។ (សម្រួលដោយ៖ ស្រីណា)

ដកស្រង់ពីៈFRESH NEWS