បណ្តាញសង្គម

ធ្លាប់​ម្តង​ហើយ​នៅ​តែ​មិន​ព្រម​រាង​ទៀត លើក​នេះ​ចាំ​មើល​ម៉េច​វិញ

រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់ជាមុខសញ្ញាចោរប្លន់ប្រដាប់ដោយដាវជាអាវុធក្នុងសកម្មភាពប្រព្រឹត្តបទល្មើសភ្ជង់ប្លន់យកម៉ូតូហុងដាឌ្រីម សេរី២០១៩ បានសម្រេចនៅតាមផ្លូវបុរីជារី ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ហើយរត់គេចបាត់រហូតដល់វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃដដែលត្រូវបានជនរងគ្រោះ និងសមត្ថកិច្ចតាមរកឃើញជនសង្ស័យបានរត់ឆ្លងផ្លូវជាតិលេខ៣ ពីបុរីជារី ទៅសង្ងំលាក់ខ្លួនក្នុងការដ្ឋានសំណង់ បុរី ធូន លន ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ចាប់ក្របួចជាប់ដកហូតបានដាវមួយដើម ។

ជនសង្ស័យឈ្មោះ សុវណ្ណ រតនា អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបុរីធូ លន ភូមិ ព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន មានស្រុកកំណើតនៅភូមិអន្លង់គគី ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

ចំណែកជនរងគ្រោះឈ្មោះ ម៉ៅ មួន អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ជាងបៀកថ្នាំ និងស្នាក់នៅក្នុងការដ្ឋានសំណង់បុរីជារី ដែលស្ថិតនៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។រីឯម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់ ម៉ាកហុងដាឌ្រីម សេរី២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HH-8559 ។

ជនសង្ស័យ និងជនរងគ្រោះជាមនុស្សធ្លាប់ស្គាល់គ្នា ខណៈដែលធ្វើជាកម្មករនៅក្រុមហ៊ុន ជា រី និងធូ លន តែមួយទេ ។តាមប្រភពបានឲ្យដឹងថា កាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី០៣ ខែកក្កដានេះ ជនសង្ស័យប្រើប្រាស់ដាវធ្វើសកម្មភាពភ្ជង់គម្រាមប្លន់យកម៉ូតូរបស់ជនរងគ្រោះតាមផ្លូវបេតុងក្នុងបុរី ជា រី ខាងកើតផ្លូវជាតិលេខ៣ លុះដល់តាមស្រាវជ្រាវរកឃើញចាប់ខ្លួនជនសង្ស័យបានកំពុងសង្ងំលាក់ខ្លួនក្នុងបុរី ធូ លន ខាងលិចផ្លូវជាតិលេខ៣ ទល់មុខគ្នាម្ខាងម្នាក់ នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃដដែលនេះ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានបក្ខពួកយកគេចទៅបាត់ ។

ជនសង្ស័យយកធ្វើសកម្មភាពនោះ គឺខ្ចីម៉ូតូនាក់ភូមិរស់នៅជាមួយគ្នាផងដែរ ជនសង្ស័យខាងលើបានសារភាពថា រូបគាត់ធ្លាប់ជាប់គុក៥ឆ្នាំរួចមកហើយ ក្នុងករណីរួមបក្សពួកវាយប្លន់ដែរ ហើយចេញបានជិះមួយឆ្នាំជាប់គុកទៀត ។ក្រោយពេលកើតហេតុបន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យវាយប្លន់ខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី២ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព