Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះថ្នាក់ដ៍រន្ធត់ រថយន្ដកុងតឺន័រ បុកជាមួយ រថយន្ដហាយឡែនឌ័រ ស្លាប់ ៨នាក់

  • បោះពុម្ព

ពោធិ៍សាត់៖ ករណីគ្រោះថ្នាក់ចរាចរ គួរអោយរន្ធត់មួយ បានកើតឡើង កាលពីវេលាម៉ោង៥ និង៣០ នាទី ល្ងាចថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៤ បង្កឡើងដោយ រថយន្ត ម៉ាកកុងទឺន័រ បើកដាច់កង់មុខ ផ្នែកខាងឆ្វេង ហើយក៏បានរ៉េចង្កូត ទៅបុកចំពេញទំហឹង និងរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ដែលកំពុង ធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលអោយ មនុស្សប្រុសស្រី ដែលជិះក្នុងរថយន្តម៉ាក ហាយឡែនឌ័រទាំងអស់៨ នាក់ ក្នុងនោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំនួន៧ នាក់ ប្រុស៥ នាក់ និង ស្រី២នាក់ សល់ក្មេងអាយុប្រហែល ១០ឆ្នាំម្នាក់ រងរបួសធ្ងន់។

ជនរងគ្រោះទាំងអស់ ៨នាក់ ក្នុងនោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំនួន៧ នាក់ ប្រុស៥ នាក់ និង ស្រី២ នាក់ សល់ក្មេងអាយុ ប្រហែល១០ ឆ្នាំម្នាក់ រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច យកមកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ចំណែករថយន្ត រងការខូចខាតស្ទើរ ទាំងស្រុង។

អធិការនគរបាល ស្រុកក្រគរស្តីទី លោក ឯម រុន បានអោយដឹងថា  កាលពីវេលា ម៉ោង៥ និង៣០ នាទី ល្ងាចថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅលើ កំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ១៤០ និង១៤១ ក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រថយន្តបង្ក បានបើកបរក្នុង ល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែ ផ្ទុះកង់ខាងមុខមួយគ្រាប់ ផ្នែកខាងឆ្វេង ហើយក៏រ៉េចង្កូច ទៅបុកចំពីមុខ រថយន្តរងគ្រោះម៉ាក ហាយឡែនឌ័រ ដែលកំពុងបើក បរញ្រ្ចាសទិសគ្នា បណ្តាលអោយ មនុស្សជិះក្នុងរថយន្ត រងគ្រោះទាំងអស់ ៨ នាក់ បានស្លាប់ភ្លាមៗ នៅនិងកន្លែងកើត ហេតុភ្លាមៗ ចំនួន៧នាក់ និង ក្មេងអាយុប្រហែល១០ ឆ្នាំម្នាក់រងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ច ដឹកយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។

នាយរងការិយាល័យ នគរបាលចរាចរផ្លូវគោក ខេត្តពោធិ៍សាត់ លោកអនុសេនីយ៍ឯក ស៊ឹម រ័ត្ន បានអោយដឹងថា ជនរងគ្រោះ ដែលបានស្លាប់ បាត់បង់ជីវិត ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ ដ៍គួរអោយរន្ធត់នោះ គឺបណ្តាលអោយមនុស្ស ៧ នាក់ស្រី២នាក់ ប្រុស៥ ស្លាប់នៅនឹងកន្លែងកើតហេតុ រីឯក្មេងម្នាក់ទៀតរបួសធ្ងន់ ។

លោក បន្តថា ទាំងរថយន្តបង្ក និង រថយន្តរងគ្រោះ សមត្ថកិច្ចកំពុង ស្ទូចយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាល ខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូន ទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី។

ព័ត៌មានចុងក្រោយ បើតាមលោកវរសេនីយ៍ត្រី ឃុន សារៀម នាយរងការិយាល័យចរាចរ ផ្លូវគោកខេត្តពោធិ៍សាត់ បានអោយដឹងថា អ្នកស្លាប់គិតត្រឹមព្រឹកនេះ សរុបទាំងអស់ ៨ នាក់ បានន័យថា អ្នកជិះនៅក្នុង រថយន្តហាយឡឹនឌ័រនោះ បានស្លាប់បាត់បង់ជីវិត ទាំងអស់ ដោយ ៧ នាក់ស្លាប់នៅ និងកន្លែង កើតហេតុ និង ក្មេងស្រីម្នាក់ទៀត បានស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យ ។

លោកនាយរង ការិយាល័យចរាចរផ្លូវគោក ដដែលក៍បានបន្តថា ជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិត ក្នុងហេតុការណ៍នោះ រួមមាន ៖ ១-ឈ្មោះឡេង សំអេង ភេទប្រុស អាយុ ២២ ឆ្នាំ ភូមិប៉ាឡេលេយ្យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២-ឈ្មោះឡេង សុភាព ភេទប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិ (ដូចគ្នា) ៣-ឈ្មោះ វ៉ាន់ ម៉េងហុង ភេទប្រុស អាយុ ១១ ឆ្នាំ នៅភូមិ (ដូចគ្នា) ៤-ឈ្មោះហាក់ សៀកមួយ ភេទស្រីអាយុ ១០ ឆ្នាំ នៅភូមិកំពង់សំបួរក្រោម ឃុំកំពង់សំបួរ ស្រុកកោះធំ ខេត្តកណ្តាល ៥-ឈ្មោះ អាំង ភេទស្រី អាយុ ៦០ ឆ្នាំ នៅភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ៦-ឈ្មោះ ហួយ ភេទស្រី អាយុ ១៩ ឆ្នាំ នៅភូមិដូចគ្នា ៧-ឡេង សេងហុង ភេទប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាលនិងទី ៨-ឈ្មោះឈ្មោះឡេង សុភា ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ៕