Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រពឹសដៃយកដុំថ្មគប់លើរថយន្តគេ ត្រូវគេបើកដេកបុកបណ្តាលឱ្យរបួសធ្ងន់, ម្ចាស់រថយន្តត្រូវកម្លាំងនគរបាលក្រុងបាត់ដំបង ចាប់បញ្ជូនទៅតុលាការ

  • បោះពុម្ព

(បាត់ដំបង)៖ កម្លាំងនគរបាលក្រុងបាត់ដំបង បានចាប់បញ្ជូនបុរសម្នាក់ទៅតុលាការ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោយពីបុរសរូបនេះ បានបើករថយន្តដេញបុកជនរងគ្រោះម្នាក់ បណ្តាលឲ្យរបួសធ្ងន់ បន្ទាប់ពីរូបគេបានខឹង នឹងជនរងគ្រោះ ដែលបានយកដុំថ្មគប់កញ្ចក់រថយន្តរបស់ខ្លួនបណ្តាលឱ្យបែក។

ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១ មាត់ស្ទឹង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា កាលពីវេលាម៉ោង ២២៖១០នាទីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវលេខ១មាត់ស្ទឹង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានរថយន្ត១គ្រឿង បានបើកបរដោយឈ្មោះ តាំង ហ៊ូយឆាយ ភេទប្រុស អាយុ២៣ឆ្នាំ បើកបររថយន្តពាក់ស្លាកលេខបាត់ដំបង 2B-1122 ម៉ាក Merccdes ពណ៌ប្រផេះ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានបើកដេញបុកម៉ូតូជនរងគ្រោះឈ្មោះ ឡៅ គីមលាង ភេទប្រុស អាយុ១៥ឆ្នាំ ជិះម៉ូតូម៉ាកហុងដាក្លីក ( HONDA CLiCK) ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង 1T-9141 មានទីលំនៅភូមិចំកាសំរោង១សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បណ្តាលឲ្យរងរបួសធ្ងន់ចំត្រង់ក្បាល ត្រូវបានសមត្ថកិច្ចដឹកយកទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត។

លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូ១គ្រឿង ពេលមកដល់កន្លងកើតហេតុ បានយកដុំថ្មកប់កញ្ចក់រថយន្តរបស់ជនសង្ស័យ បណ្តាលឲ្យបែក ទើបជនសង្ស័យខឹងខ្លាំង ហើយបើករថយន្តដេញបុកបណ្តាលឲ្យរងរបួសធ្ងន់តែម្តង។

បច្ចុប្បន្ន រថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង អូសយករក្សារទុកនៅអធិការដ្ឋាននគរបាលក្រុង ឯជនរងគ្រោះត្រូវយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

ដកស្រង់ពី៖FRESH NEWS