បណ្តាញសង្គម

សមត្ថកិច្ចចាប់ខ្លួន យុវជន៤នាក់ដែលញុះញង់បង្កចលាចល តាម Facebook

(ភ្នំពេញ)៖ យុវជន៤នាក់ ដែលពាក់ព័ន្ធនឹងការញុះញង់បង្កចលាចលនៅក្នុងសង្គម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងចំណោមយុវជន៤រូបនោះ មានប្រុស២នាក់ និងស្រី២នាក់ ដែលក្នុងនោះមានម្នាក់ ត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្រអតីតគណបក្សប្រឆាំង ដែលធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារផងដែរ នោះគឺ យុវជន គង់ រ៉ៃយ៉ា។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បង្ហើបអំពីព័ត៌មានលម្អិតនៃការចាប់ខ្លួន យុវជនខាងលើនេះនៅឡើយទេ ដោយពេលនេះ កំពុងសាកសួរចម្លើយទៅលើពួកគេ៕

ដកស្រង់ពី៖FRESH NEWS