Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការងារ​សុចរិត​មាន​ច្រើន​ណាស់ ម៉េច​ក៏​ធ្វើ​រឿង​ចឹ​ង​ៗ​ទៅ​វិញ​!

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋម ជនសង្ស័យ២នាក់លួចម៉ូតូកន្លែងផ្ញើម៉ូតូកាស៊ីណូផារ៉ាម៉ិចយកទៅបញ្ចាំ១ម៉ឺនបាតត្រូវបានសមត្ថកិច្ចចាប់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ នៅថ្ងៃទី០៩ ខែកក្កដានេះ ។ជនសង្ស័យ២នាក់មាន១-ឈ្មោះ ទៀក ធី ភេទប្រុស អាយុ៤៨ឆ្នាំ ២-ឈ្មោះ សុខ សាន ភេទប្រុស អាយុ៣១ឆ្នាំ ជនសង្ស័យទាំង២នាក់ គ្មានមុខរបបពិតប្រាកដ ហើយស្នាក់នៅភូមិក្បាលស្ពានមួយសង្កាត់-ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា ៖នៅពេលឃាត់ខ្លួនសង្ស័យ២នាក់ គឺកម្លាំងជំនាញបានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះឈ្មោះ វុទ្ធី ស្រីនិត អាយុ១៩ឆ្នាំ មានមុខរបបជាបុគ្គលិកកាស៊ីណូផារ៉ាមិច ក្រុងប៉ោយប៉ែត រស់នៅភូមិប៉ាលិលេយ្យពីរសង្កាត់-ក្រុងប៉ោយប៉ែត ។

លោកបានបញ្ជាក់ថា ៖ ក្រោយពេលទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលបានបាត់ម៉ូតូម៉ាក់ZOOMER-X កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពេលចេញពីធ្វើការងារ ហើយមកយកម៉ូតូរបស់ខ្លួនដែលផ្ញើនៅកន្លែងផ្ញើក្នុងកាស៊ីណូផារ៉ាមិច ក្រុងប៉ោយប៉ែត ស្រាប់តែបាត់សួរសន្តិសុខ ហើយទៅដាក់ពាក់បណ្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយទទួលបណ្តឹងហើយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យបាន២នាក់ នៅថ្ងៃទី០៧ ខែកក្កដានេះ នៅភូមិក្បាលស្ពានមួយ សង្កាត់- ក្រុងប៉ោយប៉ែត ។ ហើយបាននាំយកទៅធ្វើការសាកសួរ ដែលបានសារភាពថា ពិតជាបានលួច និងយកម៉ូតូទៅបញ្ចាំ១គ្រឿង តម្លៃ១ម៉ឺនបាត ហើយកម្លាំងនាំយកម៉ូតូមកវិញប្រគល់ជូនម្ចាស់វិញ ៕

ដកស្រង់ពី៖កោះសន្តិភាព