Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆក់​មិន​រើសមុខ មិន​រើស​កន្លែង ចុង​ក្រោយ​ទឹកភ្នែក

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម យុវជន២នាក់ដែលជនសង្ស័យថា ជាក្រុមដៃស្អិតជំនាញខាងឆក់ទ្រព្យសម្បត្តិអ្នកដំណើរតាមផ្លូវ ខណៈពេលចេញធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿងពីអ្នកដំណើរម្នាក់បានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួននោះត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រួម និងនគរបាលតាមបណ្ដាប៉ុស្តិ៍រដ្ឋបាលនានាកំពុងតាមឃ្លាំមើលស្រាប់ផងបានដេញតាមចាប់បានភ្លាមៗតែម្ដង ។

ហេតុការណ៍នោះបានកើតឡើង កាលពីម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី០៩ ខែកក្កដានេះ០១៩ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ខណៈនោះនគរបាលបានដេញតាមរហូតដល់ក្នុងបរិវេណវត្តអង្គត្រគៀត ស្ថិតនៅក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល ទើបចាប់ខ្លួនបាន ។ ជនសង្ស័យទាំង២នាក់នោះម្នាក់ឈ្មោះ ចាន់ គង្គា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ ញឹប បូរ៉ាត់ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នាក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ហើយនគរបាលដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FD-2169 ដែលជាមធ្យោបាយជិះធ្វើសកម្មភាពឆក់ ។

នគរបាលបានប្រាប់ថា ជនសង្ស័យទាំង២នាក់ខាងលើ គឺជាជាក្រុមដៃស្អិតឆក់ទ្រព្យសម្បត្តិមិនរើសមុខពីអ្នកដំណើរតាមផ្លូវមិនថា ជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះឡើយ ឲ្យតែមើលទៅមានឱកាសល្អអាចឆក់បាន គឺឆក់ភ្លាមតែម្ដង ហើយក៏តែងតែរត់គេចខ្លួន រួចរហូតថែមទៀតផង ។

ដោយឡែកនៅមុនពេលចាប់ខ្លួនជនសង្ស័យទាំងនេះបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីអ្នកដំណើរនៅតាមមហាវិថីសហព័ន្ធរុស្សី ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ បានសម្រេចហើយ រួចបានព្យាយាមបើកម៉ូតូរត់គេចខ្លួន ។ ប្រភពដដែលបានបន្តទៀតថា ស្របពេលនោះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងនគរបាលនៅតាមបណ្តាប៉ុស្តិ៍រដ្ឋបាលនានាកំពុងល្បាតពួនស្ទាក់ និងឃ្លាំមើលនៅក្បែរនោះស្រាប់បានដេញតាមភ្លាមៗយ៉ាងប្រកៀកប្រកិត ។

ប៉ុន្តែជនសង្ស័យមិនព្រមឈប់ឡើយ និងបានបើកម៉ូតូរត់គេចខ្លួនកាន់តែលឿនរហូតចូលដល់ក្នុងវត្តអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល ទើបកម្លាំងដេញតាមទាន់ ហើយជនសង្ស័យក៏បានផ្តួលម៉ូតូចោល និងផ្លោះរបងវត្តរត់កាត់វាលស្រែក៏ត្រូវបាននគរបាលព័ទ្ធចាប់បានទាំង២នាក់ នាំទៅធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព