បណ្តាញសង្គម

ចឹងសោះ..! ពេលប៉ូលិសចាប់ប្តី​ទើបដឹង​ថា បានផ្តើមចេញ​ពីប្រពន្ធមានសហាយ

រាជធានីភ្នំពេញ ៖ នៅប៉ុន្មានថ្ងៃនេះ ពិតជាមានរឿងភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម ហើយក៏បានស៊ែរតៗគ្នា ដែរ លើករណីស្ត្រីម្នាក់បានចោទប្រកាន់ថា ប្តីវាយដំជាច្រើនលើកព្រោះតែភ្លើងប្រចណ្ឌ ។

ហើយលើកចុងក្រោយប្តីបានយកកាំបិតឆូតមុខនាង រួចយកទូរស័ព្ទ២គ្រឿង និងលុយជាង៣០០ដុល្លាររត់គេចខ្លួនបាត់ ។ ប៉ុន្តែអ្វីៗក៏បានដឹងរឿងរ៉ាវទាំងអស់ និងធ្លាយការពិត បន្ទាប់ពីសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ចុះទៅឃាត់ខ្លួន ជនដៃជនដៃដល់ជាប្តីនោះបាន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី១០ កក្កដា នេះ នៅបន្ទប់ជួលក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ ។ ជនសង្ស័យជាប្តីបានប្រាប់ថា គឺផ្តើមចេពីរឿងប្រពន្ធខ្លួនមានសហាយ ហើយការរងរបួសនោះ គឺដោយសាររូបគេច្រានដួលត្រូវកូនសោ ។

ជនសង្ស័យជាប្តី ដែលត្រូវឃាត់ខ្លួនឈ្មោះ ហ៊ន សម្ផស្ស ២៤ឆ្នាំ ជាអ្នកបើកបរ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែទី១ និងមានស្រុកកំណើត ភូមិទ្រា ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកនារីជាប្រពន្ធ ដែលរងរបួសដែលចោទប្រកាន់ថា ប្តីវាយដំនិងយកកាំបិតឆូតមុខនោះ ឈ្មោះ អាត លីណា អាយុ២២ឆ្នាំ ជាអ្នកបម្រើការតាមហាង ។

អ្វីដែលមានការចាប់អារម្មណ៍នោះ គឺបន្ទាប់ពីចាប់ខ្លួនជនសង្ស័យ រួមទាំងស្ត្រីជាម្តាយ ក៏ដូចជាប្អូនស្រីកាន់រូបថតនារីជាប្រពន្ធថតអោបជាមួយប្រុសថ្មី និងទទួចសុំអោយសមតម្ថកិច្ច ជួយរកយុត្តិធម៌ ។ តាមជន សង្ស័យបានឱ្យដឹងថា ការចោទប្រកាន់ របស់ប្រពន្ធថា ខ្លួនវាយដំ និងយកកាំបិតឆូតមុខ មិនមែនជាការពិតនោះទេ ។

ជនសង្ស័យឱ្យទៀតថា កាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៨ កក្កដា ខ្លួនបានមានទំនាស់គ្នា ជាមួយប្រពន្ធ ដោយសាតែសួរនាំរឿងរូបថត ដែលប្រពន្ធរបស់ខ្លួនមានសហាយថតអោបជាមួយប្រុសថ្មី ។ ខណៈនោះ ស្រីជាប្រពន្ធបានស្ទុះមកច្រានខ្លួន និងវាយនឹងអំបោសហើយជេរអាឆ្កែ ទើបខ្លួនខឹងទ្រាំមិនបានវាយមួយដៃ បណ្តាលអោយត្រូវកូនសោរងរបួសតែម្តង ។

កន្លងមក អោយតែឈ្លោះគ្នា ខ្លួនរងការធ្វើបាបពីសំណាក់ប្រពន្ធជារឿយៗ ។ ជនសង្ស័យបានឱ្យដឹងទៀតថា ខ្លួនមិនបានប្រចណ្ឌប្រពន្ធនោះទេ តាមពិតជារឿងដែលប្រពន្ធរបស់ខ្លួនមានប្រុស និងថតអោបគ្នា ទៀតផង ដោយមិនគិតថា ខ្លួនមានប្តីនិងមានកូនទៅហើយនោះ ។

តាមបុរសជាប្តីបានបំភ្លឺដល់បណ្តាញសង្គមថា គ្រាន់តែសំដីតែម្ខាងដែលបានឡាយនោះ បែរជាបងប្អូនមកជេរប្រមាថខ្ញុំទាំងមិនដឹងកាពិត ។ មិនតែប៉ុណ្ណោះ ជេរដល់អ្នកខេត្តព្រៃវែងទៀត ។ ខ្លួននិងនារីជាប្រពន្ធបានរស់នៅជាមួយគ្នា តាំងពីឆ្នាំ ២០១៦ ដោយទៅសែន នៅផ្ទះខាងស្រី ក្នុងខេត្តរតនគីរី ។

ការរស់នៅជា មួយគ្នាបានកូនស្រី១ អាយុ១ឆ្នាំ និង៦ខែ មិននឹកស្មានថា ប្រពន្ធទៅមានប្រុសថ្មីបែបនោះ ហើយថែមទាំងចោទប្រកាន់ថា ខ្លួនបានវាយនិងយកកាំបិតឆូតមុខទៀត ។ ដើម្បីបំភ្លឺពីការពិតខ្លួន បានទាក់ទងហៅអ្នកព័ត៌មានទៅបំភ្លឺដល់បន្ទប់ជួល ក៏ត្រូវបាននគរបាលឃាត់ខ្លួន តែម្តង ។

នៅចំពោះមុខ អ្នកយកព័ត៌មាន ស្ត្រីឈ្មោះក្រួច នាង អាយុ៥២ឆ្នាំ ដែលត្រូវជាម្តាយឱ្យដឹងថា កូនប្រុសរបស់ខ្លួន ជាមនុស្សស្លូតត្រង់ នេះជារឿងអយុត្តិធម៌ ហើយសូមអោយសមត្ថកិច្ចជួយរកយុត្តិធម៌ អោយកូនប្រុសរបស់គាត់ ។តាមប្អូនស្រីជនសង្ស័យក៏បានអោយដឹងដែរ ការទាស់ទែងគ្នាផ្តើមចេញពីបងថ្លៃស្រីរបស់ខ្លួន មានសហាយ ហើយបងប្រុសមិនបានវាយនោះទេ គឺគ្រាន់តែយកដៃរុញតែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា នារីជាប្រពន្ធ បានរងរបួស និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត និងបានចាកចេញពីមន្ទីរពេទ្យនៅវេលាម៉ោង៣រសៀល ថ្ងៃទី៩ កក្កដា ឆ្នាំ២០១៩ ទៅកាន់លំនៅឋាបបន្ទប់ជួលវិញ ។

ស្ត្រីរូបនោះបានរៀបរាប់និងចោទប្រកាន់ទៅលើប្តីរបស់ខ្លួន វាយធ្វើបាបសរុបប្រហែល១០លើក ព្រោះប្រចណ្ឌនិងចុងក្រោយប្ដីរបស់នាងបានច្របាច់ករវាយដំ និងយកកាំបិតឆូតមុខបណ្តាលអោយរងរបួស ប្រមុះដេរ៤ថ្នេរ ត្របកភ្នែកដេរ២ថ្នេរ តែត្រូវបានបំភ្លឺពីបុរសជាប្តី បន្ទាប់ពីចាប់ខ្លួន ដោយអះអាងមិនមែនឆូតនោះទេ គឺត្រូវកូនសោ បន្ទាប់ពីមានការប្រតាយប្រតប់គ្នា ។

ដកស្រង់ពី៖កោះសន្តិភាព