Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៣នាក់​ប្រព្រឹត្តមុខហាង ត្រឹមមួយយប់អស់​លក្ខណ៍​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១នឹងផ្នែកយុត្តិធម៌អធិការដ្ឋាននគរបាលខណ្ឌដូនពេញរួមជាមួយអធិការនគរបាលខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ ដោយចាប់ចោទពីបទលួចម៉ូតូ កាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៥ កក្កដា ២០១៩ នៅចំណុចមុខហាងផ្ទះលេខ២៩Eo ផ្លូវ១៣០កែងភូមិ១៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៣នាក់ខាងលើ ក្នុងនោះ១-ឈ្មោះ ហេង ដារ៉ា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលលេខ៧ អាគារទី២ ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ២-ឈ្មោះ ជុំ វ៉ាន់ណេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំផ្ទះលេខ៤៧ ផ្លូវព្រៃស ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ និង៣-ឈ្មោះ លី សំណាង ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលលេខ៧ អាគារលេខ២ ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះ ឈ្មោះ CHUA CHEE CHONG ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិសិង្ហបុរី មុខរបរ លក់ដូរ មានទីលំនៅក្នុងCondo វិមានកុលាប សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាម្ចាស់ម៉ូតូមួយគ្រឿងម៉ាកហុងដា ហ្សូ៊មមើ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ ១FZ-០៨៣១ ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានយកម៉ូតូមកចតនៅចំណុចហាងមួយកន្លែងខាងលើ ដើម្បីផឹកស្រាបៀរបានប្រហែល១ម៉ោង ជនរងគ្រោះក៏បានចេញមកយកម៉ូតូ ស្រាប់តែបាត់តែម្តង ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី១តែម្តង ។

តាមសេចក្តីរាយការណ៍បានបន្តឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ក៏បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ កក្កដា ២០១៩ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំណុច ផ្លូវបំបែកចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ។ បន្ទាប់ពីការសាកសួរ ទើបសមត្ថកិច្ចឈានដល់ការឃាត់ជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង ដារ៉ា ភេទស្រី នៅម្តុំផ្ទះជួល នៅបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូមួយគ្រឿងម៉ាកហុងដាហ្សូ៊មមើ ជារបស់ជនរងគ្រោះ, សោខ្សៀលេខ៨ចំនួន១, សោខ្សៀលេខ១២ចំនួន២, ដែកកាប់ចំនួន១, កូនកាំបិតចំនួន៣, កន្ទ្រៃសម្រាប់កាត់ខ្សែភ្លើងចំនួន១, ដែកកេះចំនួន៣, កូនសោម៉ូតូចំនួ២, កូនសោរថយន្តចំនួន១, ខ្សែភ្លើងចំនួន២សរសៃ និង ឧបករណ៍សម្រាប់ឆ្កឹះសោមួយចំនួន ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីចាត់ ការទៅតាមផ្លូវច្បាប់ ។

ដកស្រង់ពី៖កោះសន្តិភាព