Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាហាវ​ម្ល៉េះ​! ព្រួត​គ្នា​កាប់​បុរស​ម្នាក់​ដេក​ក្នុង​ថ្លុកឈាម​ហើយ​ផ្ទុះអាវុធ​ច្រើន​គ្រាប់​ទៀត

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គេមិនដឹងថាជារឿងគំនុំ ឬផ្តើមចេញពីរឿងអ្វីនោះទេ ស្រាប់តែគេឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានហៅបក្ខពួកចំនួន២នាក់ផ្សេងទៀត ធ្វើសកម្មភាពកាប់ទៅលើបុរសរងគ្រោះម្នាក់កំពុងតែផឹកស្រាក្រឡុកជាមួយមិត្តភក្តិ និងផ្ទុះអាវុធឡើងលើចំនួន៣គ្រាប់ បណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់ដួលដេកក្នុងថ្លុកឈាម ចំណែកមនុស្ស៤នាក់ផ្សេងទៀតរងរបួសស្រាល ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុងនៅក្រោយភោជនីយដ្ឋាននួនប្រុស ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ជនរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះ ហៀត ភេទប្រុស អាយុជាង៣០ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ ចំណែកបុរសជាជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាកភីស៊ីអិុច ពណ៌ក្រហម មិនចាំស្លាកលេខ បានរត់គេចខ្លួនបាត់ ។

តាមប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ ជនរងគ្រោះមានគ្នាទាំងអស់៥នាក់បានអង្គុយផឹកស្រាក្រឡុកតាំងពីម៉ោង៨ទៅ៩យប់ថ្ងៃកើតហេតុ លុះ ដល់វេលាម៉ោងកើតហេតុខាងលើនេះ ស្រាប់តែមានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាកភីស៊ីអ៊ិច ហើយគេមិនដឹងថាបុរសជាជនសង្ស័យនោះធ្វើការអីទេបានជាមានកាំភ្លើងនិងមកឈប់នៅកន្លែងដែលជនរងគ្រោះកំពុងតែផឹកស្រាក្រឡុក។

តាមប្រភពដដែលបានបន្តថា គេក៏មិនដឹងថាជនសង្ស័យស្រវឹងមកពីណានោះទេបានជាហៅមិត្តភក្តិ២នាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូធុនធំមិនស្គាល់ម៉ាក ប្រដាប់ទៅដោយកាំបិតបុ័ងតោ និងដុំថ្មរួចធ្វើសកម្មភាពព្រួតវាយ និងកាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាមសល់តែដង្ហើមចង្រិត ។

ភ្លាមៗនោះដែរ មិត្តភក្តិរបស់ជនរងគ្រោះ បំរុងនាំគ្នាចូលទៅជួយដែរ ស្រាប់តែជនសង្ស័យម្នាក់ខាងលើដែលមានកាំភ្លើងដកបាញ់ឡើងលើចំនួន៣គ្រាប់ជាការគំរាមកុំអោយបក្ខពួករបស់ជនរងគ្រោះចូលជួយ ។

តាមប្រភពពីបុរសរងគ្រោះបានប្រាប់សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារឱ្យដឹងថា ក្នុងចំណោមបក្ខពួកជនសង្ស័យទាំង៣នាក់ខាងលើ ក្នុងនោះមានម្នាក់ដែលគាត់ស្គាល់ថាឈ្មោះដា គឺធ្លាប់រៀនជាមួយគ្នាតាំងពីថ្នាក់ទី១មកម្ល៉េះ ។

ភ្លាមៗនោះដែរសមត្ថកិច្ចមូលដ្ឋានក៏បានមកដល់កន្លែងកើតហេតុដើម្បីធ្វើការអន្តរាគមន៍ និងស្រាវជ្រាវរកឃើញសំបកគ្រាប់ចំនួន២គ្រាប់នៅកន្លែងកើតហេតុ រីឯជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានមិត្តភក្តិដឹកតាមរ៉ឺម៉កយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ្រោយចង្វារដើម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោស តាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តីភាព