Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចតម៉ូតូអត់ដកសោ…​ដូចទុក​ឱកាស​ចោរ​យក​ទៅ​ដោយសុវត្ថិភាព

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ បុរសខ្មែរអ៊ិស្លាមម្នាក់ត្រូវចោរលួចយកម៉ូតូជិះទៅបាត់ដោយសុវត្ថិភាព ពេលគាត់កំពុងដាក់ចំណីឲ្យត្រីស៊ីនៅកន្លែងស្រះចិញ្ចឹមត្រីរបស់គាត់ នៅកណ្ដាលវាលស្រែមួយកន្លែង ដែលស្ថិតក្នុងភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ កក្កដា ។ នេះបើតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន ។

បើតាមប្រភពព័ត៌មានថា គេឃើញជនមិនស្គាល់មុខមានបក្សពួក២ បានធ្វើសកម្មភាពលួចម៉ូតូរបស់ជន រងគ្រោះឈ្មោះកឹល សើហ្វីអី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម រស់នៅភូមិនរា១ ឃុំនរា ស្រុកសង្កែ។ ម៉ូតូដែលត្រូវចោរលួចម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅពាក់ស្លាកលេខបាត់ដំបង 1E.8212។ ប្រភពដដែលបានប្រាប់ថា ជនមិនស្គាល់អត្តសញ្ញាណទាំង២នាក់នោះ បានលួចយកម៉ូតូនោះ ខណ:ពេលម្ចាស់ ទុកនៅក្បែរថ្នល់ រួចគាត់កំពុងដាក់ចំណីឲ្យត្រីស៊ី។

បើតាមម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចថា ពេលគាត់ទុកម៉ូតូក្បែរថ្នល់ ហើយយកចំណីឲ្យដាក់ឲ្យត្រីស៊ី គឺគាត់មិនបានដកសោម៉ូតូចេញទេ លុះពេលត្រឡប់មកវិញបាត់ម៉ូតូទើបមានការភ្ញាក់ផ្អើល និងបានរាយការណ៍ប្ដឹងទៅសមត្ថកិច្ចតែតែម្ដង ។

សមត្ថកិច្ចបាននិយាយដែរថា ការបាត់បង់ម៉ូតូនេះ ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់។ ទោះយ៉ាងណា សមត្ថកិច្ចហាក់មិនទាន់ធ្វើការសន្និដ្ឋានបែបណាទេ ចំពោះមុខសញ្ញាជនសង្ស័យដែលបានលួចយកម៉ូតូខាងលើនេះ ដោយគ្រាន់តែប្រាប់ដូចសព្វដងថា មន្ត្រីជំនាញកំពុងធ្វើស្រាវជ្រាវលើករណីហើយ ។

ដកស្រង់ពី៖កោះសន្តីភាព