បណ្តាញសង្គម

កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ បង្ក្រាបទីតាំង លួចបើកកន្លែងរួមភេទ របស់ជនជាតិវៀតណាម ឃាត់ខ្លួនមេការម្នាក់

ត្បូងឃ្មុំ៖ បុរសជនជាតិ វៀតណាមម្នាក់ មានតួនាទីជាមេការ នៅទីតាំង លួចបើកកន្លែង រកស៊ីផ្លូវភេទ ត្រូវបាន កម្លាំងនគរបាល ខេត្ត ត្បូងឃ្មុំ ចាប់ខ្លួន ក្នុងប្រតិបត្តិការ ចុះទៅបង្ក្រាប កាលពីវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិ ត្រពាំងផ្លុងទី២ ឃុំ ត្រពាំងផ្លុង ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ ខណ:ដែលថៅកែ ជាជនជាតិវៀតណាម ឈ្មោះ ថាច់ ញ៉ង ភេទប្រុស រត់គេចខ្លួនបាត់ ។

នៅក្នុងប្រតិបត្តិការនេះ ក្រៅពីការចាប់ខ្លួន បុរសមេការ កម្លាំងនគរបាល បានរកឃើញ នារីបម្រើផ្លូវភេទ និងស្រោមអនាម័យ ប្រើរួច និងមិនទាន់ប្រើ ចំនួន១៤០ស្រោម ។ មន្ត្រីនគរបាល ដែលចូលរួម នៅក្នុងប្រតិបត្តិការនេះ បាននិយាយថា ក្រោយពីទទួលបាន ព័ត៌មានថា ទីតាំងដែល មានយីហោ រ៉ូមេនទិច ស្ថិតនៅ ចំណុចកើតហេតុខាងលើ លួចបើករបររកស៊ី ផ្លូវភេទនោះ ស្នងការនគរបាល ខេត្ត ត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាឲ្យកម្លាំង ជំនាញការិយាល័យ សហការជាមួយ កម្លាំងនគរបាលស្រុក ដោយមាន ការឯកភាព ពីតំណាង អយ្យការនោះ បានចុះទៅបង្ក្រាប ហើយឃាត់ខ្លួន មេការម្នាក់ ឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ ៣០ឆ្នាំ ជាជនជាតិវៀតណាម និងរកឃើញស្ត្រីបម្រើផ្លូវភេទ ចំនួន ៨នាក់ ផងដែរ ។

មន្ត្រីនគរបាល រូបនេះ បានបន្តថា ក្រោយពីការចុះឆែកឆេរ កម្លាំងសមត្ថកិច្ច បានរកឃើញ បន្ទប់ស្នាក់នៅចំនួន៥ ព្រមទាំងដកហូត ស្រោម អនាម័យមិនទាន់ ប្រើប្រាស់ ១២០ស្រោម ក្នុងនោះស្រោមអនាម័យ ប្រើប្រាស់រួច ចំនួន ២០ស្រោម និងសៀវភៅ តម្លៃសេវា បម្រើផ្លូវភេទ ៤ក្បាល ផងដែរ ។

ក្រោយការ ឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងត្រូវ បានបញ្ជូនទៅ សួរនាំបន្តទៀត នៅស្នងការដ្ឋាននគរបាល ខេត្ត ត្បូងឃ្មុំ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល