បណ្តាញសង្គម

បុរសម្នាក់ ត្រូវរថយន្តបុកស្លាប់ ខណៈកំពុងបើកម៉ូតូ ចេញពីសាលា បណ្ឌិត្យសភានគរបាល

កណ្តាល៖ បុរសម្នាក់បាន ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារតែមានរថយន្ត តូរីសមួយគ្រឿង បើកបុកពេញទំហឹង ខណៈកំពុង ចេញពីសាលា បណ្ឌិត្យសភា នគរបាល ហើយបានដូលម៉ូតូ ក៏ត្រូវរថយន្ត បុកពីក្រោយ។

ហេតុការណ៍នេះបានកើតឡើង កាលពី វេលាម៉ោង ១៥ នឹង ១០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិ ស្ដៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ហែម ប៊ុនហឿម ភេទប្រុស អាយុ៤១ឆ្នាំ ជិះមូតូ ម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ផ្លាក លេខ 1BI-4468 បានស្លាប់ នៅកន្លែងកើតហេតុ។

ចំណែក រថយន្តបង្កម៉ាកតូរីស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ2E-8342។ អ្នកបើកបរបាន រត់គេចខ្លួនបាត់ ក្រោយពីបើករថយន្ដ ទៅចតនៅក្នុង ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូចេញពី សាលា បណ្ឌិតសភា នគរបាល ពេលនោះម៉ូតូ ជនរងគ្រោះ បានដួលក្នុងទិសដៅ ច្រាស់ទិសជាមួយរថយន្តបង្ក ស្របពេលនោះ រថយន្ដបានមកដល់ ក៏បានបុកម៉ូតូ ជនរងគ្រោះតែម្ដង ហើយធ្វើឲ្យជនរងគ្រោះ ដាក់ខ្យល់ស្លាប់ភ្លាមតែម្តង ៕

ដកស្រង់ពី៖ ដើមអម្ពិល