Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លឺ​សំឡេង​ឆ្កែ​យំ ក៏​ចុះ​មក​មើល ស្រាប់តែ​ហួសចិត្តម្នាក់ៗរត់បាតជើងសព្រាត

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ជនសង្ស័យមួយក្រុមដើរលួចទាក់ឆ្កែ ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញ ហើយជនសង្ស័យភ័យរត់ចោលម៉ូតូ និងឆ្កែបាត់បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ភូមិចោមចៅ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍បានបន្តថា ម៉ូតូដែលជនសង្ស័យរត់ចោលម៉ាកហុងដាឌ្រីម សេរី ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1F-5047 ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគេលឺសូរសំឡេងឆ្កែយំ បន្ទាប់មកប្រជាពលរដ្ឋម្នាក់នៅភូមិខាងលើបានចុះមើលស្រាប់តែឃើញជនសង្ស័យមានម៉ូតូ៣គ្រឿង ដោយជនសង្ស័យ២ម៉ូតូ ជិះគេចខ្លួនបាត់ហើយជនសង្ស័យ២នាក់ជិះម៉ូតូឌុបឆ្កែត្រូវបានប្រជាពលរដ្ឋឃាត់សួរនាំ ហើយជនសង្ស័យបានយកដែកដែលវាយសត្វឆ្កែយកមកវាយបុរសម្នាក់ ហើយបុរសដែលជនសង្ស័យវាយបានស្រែកហៅប្រជាពលរដ្ឋអោយមកជួយ ហើយស្រាប់តែជនសង្ស័យខាងលើបានភ័យរត់ចោលម៉ូតូព្រមទាំងសត្វឆ្កែ ដែលទើបតែលួចបានគេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានប្តឹងទៅសមត្ថកិច្ចអោយជួយអន្តរាគមន៍ ភ្លាមៗផងដែរ ចំណែកឯម៉ូតូជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅនគបាលប៉ុស្តិ៍ចោមចៅទី១ ចំណែកឯសត្វឆ្កែត្រូវបានសមត្ថកិច្ចប្រគល់អោយប្រជាពលរដ្ឋនៅកន្លែងកើតហេតុចាត់ចែងតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖FRESH NEWS