Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទ្រាំលែងបាន ម្តាយប្តឹង​ឱ្យ​ចាប់​កូន​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសម្នាក់ញៀនថ្នាំតែងតែអុកឡុកនៅក្នុងផ្ទះម្តាយបង្កើតខ្លួនឯង ហើយទិញថ្នាំញៀនយកមកជក់នៅមុខផ្ទះទៀត ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះ១ឃាត់ខ្លួនយកទៅសួរនាំតែម្តង។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចផ្ទះលេខ៤០៣ ក្រុម៥ សង្កាត់ច្រាំងចំរះ១ ខណ្ឌឬស្សីកែវ ។

ជនសង្ស័យខាងលើឈ្មោះណុះ មូហាំម៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម ស្នាក់នៅផ្ទះ៤០៣ ក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរះ១ ខណ្ឌឬស្សីកែវ ។ សមត្ថកិច្ចរកឃើញថ្នាំញៀនមួយកញ្ចប់និងឧបករណ៍សម្រាប់ជក់នៅកន្លែងកើតហេតុផងដែរ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សញៀនថ្នាំហើយតែងតែបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនដងជាច្រើនសា ហើយម្តាយបង្កើតខំប្រឹងលក់ត្រីដើម្បីចិញ្ចើមជីវិត បែរជាកូនបង្កើតតែងតែបំផ្លាញមិនចេះឈប់សោះ ។

តាមប្រភពពីស្ត្រីជាម្តាយបានឱ្យដឹងថា កូនប្រុសរបស់គាត់អត់ចូលផ្ទះជាងមួយអាទិត្យហើយ លុះនៅថ្ងៃកើតហេតុ កូនប្រុសរបស់គាត់ក៏មកផ្ទះសុំទារយកសោរ៉ឺម៉កម៉ូតូកង់បីបំរុងបើកចេញទៅក្រៅ មិនដឹងថាយកទៅបញ្ចាំ ឬយកទៅណានោះទេ តែគាត់មិនអោយ ក៏ស្រាប់តែជនសង្ស័យជាកូនខឹងក៏ទៅទិញថ្នាំញៀនតំលៃ១០ដុល្លារយកមកជក់នៅមុខផ្ទះ ។

តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះដែរ គាត់ក៏ទូរស័ព្ទទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរះ១អោយចុះមកជួយអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យជាកូនយកទៅសួរនាំតែម្តង ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់ខាងលើនេះធ្លាប់ត្រូវបានបញ្ជូនទៅមណ្ឌលកែប្រែអស់ជាច្រើនដងមកហើយ នៅតែមិនចេះកែខ្លួនទៀត ។ ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព