Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្តង​​ហើយម្តងទៀត​…​ចិន​បាញ់​ផ្តាច់ជីវិត​គ្នា​ឯង​លើ​ដី​សមុទ្រ​ខ្មែរគួរឱ្យខ្លាច

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ បើនិយាយពីកំហឹងជនពាល បងតូច បងធំ គឺផ្តើមចេញពីកុនវាយតប់ចិនហុងកុងនោះឯង ដែលការចាក់ ឬបាញ់ប្រហារសម្លាប់គ្នា ប្រៀបដូចស្លាប់ទៅកើតឡើងវិញភ្លាមៗដូច្នេះដែរ មិនខុសពីពាក្យដែលថា អ្នកឈ្នះធ្វើស្តេច អ្នកចាញ់ធ្វើចោរនោះឡើយ ។

បើបានទស្សនាខ្សែវីដេអូចិនហុងកុង នឹងឃើញការកាប់ចាប់វាយទាត់ធាក់ និងបាញ់ប្រហារយ៉ាងកក្រើកនោះ កំពុងកើតមានជាក់ស្តែងនៅស្រុកខ្មែរហើយ ។ រឿងរ៉ាវថ្មីចុងក្រោយមួយគួរឱ្យញាក់សាច់ បានកើតនៅក្រុងព្រះសីហនុ ដែលកំពុងក្លាយជាតំបន់សម្បូរដោយជនជាតិចិនរស់នៅនោះ ស្ត្រីចិនម្នាក់ត្រូវបានបាញ់ស្លាប់កណ្តាលក្រុងដោយបុរសជនជាតិចិនដូចគ្នា ។តាមសេចក្តីរាយការណ៍ថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណនៅឡើយបានធ្វើសកម្មភាពបាញ់សម្លាប់ស្ត្រី ជនជាតិចិនម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅកណ្តាលផ្លូវជាកន្លែងកើតហេតុ ។

ប្រភពផ្តល់ព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ កក្កដា នៅត្រង់ចំណុចភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា អ្នកដែលបានឃើញហេតុការណ៍នេះបានបញ្ជាក់ថា មុនពេលកើតហេតុគេបានឃើញស្ត្រីរងគ្រោះដើរជាមួយសង្សារ ដែលជាបុរសចិនដូចគ្នានៅកន្លែងកើតហេតុ ក៏លេចមុខជនដៃដល់ជិះរថយន្តមកបាញ់ប្រហារតែម្តង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងដោយមិនដឹងពីមូលហេតុ ។

បន្ទាប់ពីធ្វើសកម្មភាពបាញ់សម្លាប់ស្ត្រីជនជាតិចិនរូបនោះហើយ ជនល្មើសបានបើករថយន្តគេចខ្លួនបាត់ដោយសុវត្ថិភាពទៅ ។ មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា ករណីបាញ់សម្លាប់ស្ត្រីជនជាតិចិននេះបានបង្កឡើងដោយក្រុមដៃដល់ជាជនជាតិចិនដូចគ្នាចំនួន៣នាក់ ។ស្ត្រីរងគ្រោះឈ្មោះ Zhang Dan អាយុ២៥ឆ្នាំ ជាបុគ្គលិកកាស៊ីណូអេសវី ផ្នែកនាំភ្ញៀវ ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខណៈពេលដែលជនរងគ្រោះ និងមិត្តប្រុសឈ្មោះ Xiao LiZhi ជនជាតិចិន ដើរចេញពីក្នុងកាស៊ីណូ អេសវី ជាកន្លែងធ្វើការ សំដៅទៅហាងលក់ទំនិញមួយកន្លែងឈ្មោះ គ័រជីអ៊ិហាវ ។

ពេលដើរដល់ចំណុចផ្លូវបត់មួយកន្លែង ជិតដល់ហាងកាហ្វេ ៨៨១១ ក៏ឃើញមានរថយន្ត១គ្រឿងចតនៅទីនោះរួចជាស្រេច បន្ទាប់មកស្រាប់តែមានបុរសជនជាតិចិន២នាក់ ចុះមកពីក្នុងរថយន្តហើយបម្រុងចាប់អូសនារីរងគ្រោះ និងមិត្តប្រុសចូលក្នុងរថយន្ត តែពេលនោះនារីរងគ្រោះបានរើបម្រះ ក៏មានការផ្ទុះអាវុធ បណ្តាលឲ្យត្រូវនារីរងគ្រោះចំ់កញ្ចឹង.កខាងឆ្វេង ធ្លាយមកគល់ដោះខាងស្តាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយផ្ទុះអាវុធក្រុមជនដៃដល់ បានជិះរថយន្តគេចខ្លួនបាត់ទៅ ។សមត្ថកិច្ចបានឲ្យដឹងថា បច្ចុប្បន្នមិត្តប្រុសរបស់ជនរងគ្រោះ កំពុងត្រូវបានសួរនាំនៅការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្ត ។ ចំពោះជនសង្ស័យ កម្លាំងជំនាញផែននគរបាលព្រហ្ម ទណ្ឌ បានសហការជាមួយជំនាញពាក់ព័ន្ធ ធ្វើការស្រាវជ្រាវយ៉ាងសកម្មដើម្បីចាប់ខ្លួន ៕

ដកស្រង់ពី៖កោះសន្តិភាព