បណ្តាញសង្គម

ហ៊ឺ​ម​…​ស្តាយ​ស្រី​ស្អាត តែ​ជា​ចោរ​លូក​ក្នុង​ផ្សារ​រាត្រី

រាជធានីភ្នំពេញ ៖ ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្តាញសង្គមថ្ងៃនេះ ក្រោយឃើញចោរលូកហោប៉ៅជាស្រីស្អាតម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចផ្សាររាត្រីក្នុងរាជធានីភ្នំពេញ ។ នេះបើយោងតាមផេករបស់ស្នងរាជធានីភ្នំពេញនៅថ្ងៃទី២៧ កក្កដា ។

នដំបូង គេនៅមិនទាន់ស្គាល់ឈ្មោះទេ តែបើមើលនិងយោងតាមខមមិន នារីជាជនសង្ស័យឃាត់ខ្លួននេះ គឺមានអ្នកស្គាល់នាងច្រើនថា ដោយខ្លះដឹងថា នាងជា នារីប្រេនៗម្នាក់ក្នុងសង្គមដែលឡូយឆាយនៅក្នុងក្លិបរាត្រីទៀតផង ។

យោងការបង្ហោះមានខ្លឹមសារទាំងស្រុងថា មុខសញ្ញាចោរកម្ម ដែលតែងតែធ្វើសកម្មភាពលូកហោ ប៉ៅប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងផ្សាររាត្រី ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វេីការ បង្ក្រាបបាននៅរាត្រីថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ ហេីយសមត្ថកិច្ចបានរៀបសំណុំឯកសារ ដេីម្បី បញ្ជូនបន្តអនុវត្តតាមនិតិវិធីច្បាប់ ។

បន្ទាប់ពីបានឃើញហើយ ពិតជាធ្វើឱ្យមហាជនសោកស្តាយ និងអត់នឹកស្មានដល់នោះទេ ដែលស្រីស្អាតម្នាក់ បែរធ្វើចោរដែលមានសកម្មភាពឡើងសកម្មបែបនេះទៅវិញ ។

ដកស្រង់ពី៖កោះសន្តិភាព