បណ្តាញសង្គម

ជន​នេះ ​អត់​ខ្វល់​ជា​មនុស្ស​ចាស់ទេ​…​ សំខាន់​​​ធ្វើ​ឱ្យ​គេ​​ខឹង​វាយទាល់តែស្លាប់

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលស្រុកឯកភ្នំបានបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់ស្នងការដ្ឋានខេត្ត នៅព្រឹកថ្ងៃទី២៧ កក្កដា នេះ ដែលពាក់ព័ន្ធអំពើ«មនុស្សឃាតដោយអចេតនា» ទៅលើបុរសម្នាក់ នៅស្រុកឯកភ្នំ។

នេះបើតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចជំនាញ ។លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះម៉ា បញ្ញា អាយុ២៦ឆ្នាំ ស្នាក់នៅក្នុងវត្តសោមនស្សន៍ ស្ថិតក្នុងភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ។ ដោយឡែក ជនរងោះឈ្មោះ ណុប សុផល ប្រុសអាយុ៦៦ឆ្នាំ រស់នៅភូមិ-ឃុំខាងលើនេះដែរ ។

លោកស្នងការរងបានប្រាប់ថា ហេតុ ការណ៍នេះបានកើតឡើង កាលពីល្ងាចថ្ងៃទី២៥ កក្កដា នៅភូមិ-ឃុំពាមឯក ដោយជនដៃដល់បានប្រើប្រាស់ដុំឥដ្ឋ និងដំបង វាយនិងគប់ទៅលើជនរងគ្រោះត្រូវចំក្បាលបណ្ដាលឲ្យរងរបួសធ្ងន់ តែបន្ទាប់មក គាត់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ពាក់ព័ន្ធនឹងអំពើហិង្សា ដែលឈានដល់ការវាយសម្លាប់គ្នានេះ បើតាមមន្ត្រីមូលដ្ឋានបានប្រាប់ថា អំពើ ហិង្សានេះ ផ្ដើមចេញពីការឈ្លោះប្រកែកគ្ន ា។

ដំបូង ជនរងគ្រោះបានហាមប្រាមឈប់ឱ្យជនដៃដល់ទៅនៅផ្ទះខ្លួនពេលយប់ទៀត ព្រោះកន្លងមក ជនរងគ្រោះចេះតែបាត់របស់របជាញឹកញាប់ ។មន្ត្រីដដែលបានប្របាប់ថា ដោយសារតែជនរងគ្រោះនិយាយដល់រឿងបាត់បង់ទ្រព្យសម្បត្តិនេះ ទើបបង្កទៅជាជម្លោះស្ទុះវាយតប់គ្នាទាំងកំរោលតែម្ដង។

ពេលនោះ ជនដៃដល់ទាញបានដុំថ្មគប់ជនរងគ្រោះ ទាញដំបងសំពងក្បាលថែមទៀត ធ្វើឲ្យជនរងគ្រោះបែកឈាមដួលសន្លប់ស្ដូក លុះបញ្ជូនដល់ពេទ្យជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្ដង ហើយជនសង្ស័យក៏ត្រូវបានឃាត់ខ្លួនភ្លាមៗដែរ។

ដកស្រង់ពី៖កោះសន្តិភាព