Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បំបែកសំណុំរឿឃាតកម្ម​សម្លាប់​បុរស​ម្នាក់​នៅ​ស្រុកកំពង់ត្រាចបានហើយ​

  • បោះពុម្ព

ខេត្តកំពត ៖ ករណីឃាតកម្មដែលបង្កឡើងដោយជនដៃដល់ពីរនាក់ឪពុកនិងកូនបានព្រួតគ្នាស្ទាក់វាយបុរសចំណាស់ម្នាក់ បណ្តាលឱ្យស្លាប់នៅតាមផ្លូវ ស្ថិតក្នុងភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច កាលពីព្រលប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ពេលនេះសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបំបែកសំណុំរឿងទទួលបានជោគជ័យ ដែលកាលពីថ្ងៃទី២៤ កក្កដា សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យជាកូនប្រុស រហូតដល់ថ្ងៃទី២៥ កក្កដា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាឪពុក ។

ជនសង្ស័យ២នាក់ឪពុក និងកូនខាងលើ ក្នុងនោះជនដៃដល់ជាឪពុកឈ្មោះ ឡុង សារី អាយុ៥២ឆ្នាំ រីឯជនសង្ស័យជាកូនឈ្មោះ តេន សារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ។ ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ ឡី ផេង ភេទប្រុស អាយុ៥២ឆ្នាំ ។

ទាំងជនរងគ្រោះ និងជនសង្ស័យរស់នៅភូមិអ្នកជា ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត ។លោក ឈឹម ឈាង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រាប់ឱ្យដឹងថា បន្ទាប់ពីកើតមានករណីឃាតកម្មស្ទាក់វាយសម្លាប់បុរសម្នាក់ខាងលើរួចមក លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដាក់ បញ្ជាផ្ទាល់ឲ្យលោកដឹកនាំកម្លាំងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យទាំង២នាក់ឪពុកនិងកូនគ្រប់ច្រកល្ហក ដោយលោកបានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប្រើពេលជាង១០ថ្ងៃឯណោះទើបបំបែកសំណុំរឿងករណីឃាតកម្មខាងលើនេះបាន។

លោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចក៏ដឹងតម្រុយជនសង្ស័យជាកូនកំពុងលាក់ខ្លួននៅចំណុចភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ទើបនាំចុះទៅឃាត់ខ្លួន រួចនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីធ្វើការសាកសួរនិងស្តាប់ចម្លើយ។

បន្ទាប់ពីទទួលបានចម្លើយពីជនសង្ស័យជាកូនរួចហើយ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក៏បន្តតាមប្រមាញ់ និងស្រាវជ្រាវរកជនដៃដល់ជាឪពុកទៀត។លោកបានបន្តទៀតថាថា តាមរយៈការស្រាវជ្រាវ កម្លាំងសមត្ថកិច្ចក៏ឈានទៅឃាត់ខ្លួនបុរសម្នាក់ទៀតជាឪពុក កាលពីថ្ងៃទី២៥ ខែកក្កដាឆ្នាំ ២០១៩ ដែលកំពុងលាក់ខ្លួននៅចំណុចវត្តថ្មដារក្រោម ក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចក៏នាំខ្លួនមកកាន់ស្នងការនគរបាលខេត្តកំពត ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកបានឆ្លើយសារភាពថាៈខ្លួនពិតជាបានរួមដៃគ្នាជាមួយកូនប្រុសសម្លាប់ជនរងគ្រោះប្រាកដមែន ដោយសារខ្លួនខឹងនឹងជនរងគ្រោះចោទប្រកាន់ខ្លួនថាអ្នកចេះធ្វើអំពើអាបធ្មប់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ឪពុកនិងកូនខាងលើត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព