Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចប់​ត្រឹមសម្រេច​ហើយ តែ​ធាក់​អត់​ឆេះ មិន​​អស់ចិត្ត​អូស​ម៉ូតូ​រត់​… តាម​ទាន់​ឃើញ​ស្តែង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ពិតជាស៊យធំមែន បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូគុបចង្កៀងជ្រុ១ងគ្រឿងបានសម្រេចហើយជិះមិនរួច ព្រោះធាក់អត់ឆេះ ប៉ុន្តែជននេះក៏មិនបោះបង់ម៉ូតូនេះចោលឡើយ បំណាច់នឹងលួចបានហើយក៏នៅតែព្យាយាមអូសរត់គេចខ្លួនទៀត ប៉ុន្តែត្រូវអស់លក្ខណ៍ដោយត្រូវម្ចាស់តាមទាន់ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកជួយឃាត់ខ្លួនតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ2E0 ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលឲ្យដឹងថា ជនសង្ស័យខាងលើនោះឈ្មោះ យូ មករា អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានលួចយកម៉ូតូ១គ្រឿងម៉ាកគុបចង្កៀងជ្រុង ស៊េរីឆ្នាំ១៩៩៦ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ដ-4919 ភព1 របស់បុរសម្នាក់ឈ្មោះអ៊ុំ ភារិទ្ធិ អាយុ៤៩ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ មានទីលំនៅផ្ទះលេខ២អឺ០ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពដដែលបន្តថា មុនកើតហេតុ បុរសរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះ ពេលនោះជនសង្ស័យចូលទៅធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ ហើយជនរងគ្រោះក៏មិនបានដឹងភ្លាមៗនោះឡើយ ។ លុះក្រោយមកទើបដឹងថា បាត់ម៉ូតូ ហើយក៏មិនដឹងថា ចោរស្ថិតនៅកន្លែងណាដែរ បន្ទាប់មកគាតក៏ចេញតាមរក ស្រាប់តែប្រទះឃើញជនសង្ស័យរូបនោះកំពុងអូសម៉ូតូរបស់គាត់រត់បានចម្ងាយប្រមាណ៣០០ម៉ត្រពីផ្ទះរបស់គាត់ ដោយសារតែក្រោយលួចបានធាក់បញ្ឆេះមិនឆេះ ទើបជនសង្ស័យនោះអូសរត់តែម្តង។

ប្រភពខាងលើបានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីឃើញបែបនេះ គាត់ក៏បានស្រែកថា «ចោៗ» បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកភូមិក៏ជួយដេញតាមចាប់បានភ្លាមៗ ព្រមទាំងយកម៉ូតូមកវិញ។ បន្ទាបមកទៀតក៏បាននាំជនសង្ស័យរូបនោះទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ១ សាកសួរ ព្រមទាំងដាក់ពាក្យប្ដឹងសុំឲ្យចាត់ការតាមច្បាប់តែម្ដង។

ដកស្រង់ពី៏៖កោះសន្តិភាព