Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រក​ឃើញ​អា​បា​កុង​ដឹកឈើ​៦​គ្រឿង​លាក់​ទុក​ក្នុង​ចំការ​ស្វាយចន្ទីរ​គេច​មិន​រួច​ពី​ដុត​ចោល

  • បោះពុម្ព

ខេត្តកំពង់ស្ពឺ ៖ រថយន្តដឹកឈើចំនួន០៦គ្រឿងត្រូវបានរកឃើញនៅក្នុងចំការស្វាយមួយកន្លែងស្ថិតនៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានគណកម្មការបង្កាបង្ក្រាបបទល្មើសធនធានធម្មជាតិចុះទៅពិនិត្យមធ្យោបាយដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញដែលលាក់ទុនេះ ។

ការធ្វើដំណើរនេះធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចចំការស្វាយខាងលើ ។ តាមប្រភពពីសមត្ថកិច្ចស្រុកបាននិយាយថា រថយន្តបាកុងត្រូវបានក្រុមមន្ត្រីសមត្ថកិច្ចធ្វើការរុករកឃើញបន្ទាប់ពីឈ្មួញយកទៅលាក់ទុកនៅក្នុងដីចំការស្វាយខាងលើ។ កន្លងមកដោយសារតែឃើញគណៈកម្មការថ្នាក់ជាតិធ្វើការអនុវត្តន៍ដុតកម្ទេចចោលរថយន្តតាមបណ្តាលខេត្តជាច្រើន ទើបឈ្មួញយករថយន្តខាងលើយកទៅលាក់ទុកក្នុងដីចំការស្វាយខាងលើនោះ ។

បើតាមប្រភពក្រៅផ្លូវការរថយន្តទាំងនោះជារបស់ឈ្មោះ ណុប ឌី រស់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ជាឈ្មួញរកស៊ីបទល្មើសព្រៃឈើដ៏ធំមួយរូបប្រចាំស្រុកឱរ៉ាល់ក្នុងចំណោមឈ្មួញជាច្រើនហើយតែងតែរួចផុតពីការបង្ក្រាបជារឿយៗនាពេលកន្លងមក ។ប្រភពដដែលបានបន្តថា រថយន្តទាំង០៦គ្រឿងខាងលើនេះមិនមែនជារបស់ឈ្មោះ ណុប ឌីម្នាក់ឯងនោះទេ នៅមានឈ្មួញ២នាក់ទៀតផងដែរជាម្ចាស់ក្នុងចំណោមរថយន្តទាំងអស់នេះ។ណុប ឌី ជាឈ្មួញឈើល្បីឈ្មោះប្រចាំស្រុកឱរ៉ាល់ដែលកន្លងមកមិនដែលឃើញអស់លោកសមត្ថកិច្ចធ្វើការចាប់បង្ក្រាបបានម្តងណាឡើយ ។

ទើបតែពេលនេះកក្រើក និងពុះកញ្ជោលក្នុងការដុតបំផ្លាញនោះទើបក្រុមសមត្ថកិច្ចធ្វើការស្រាវជ្រាវរុករកឃើញហើយរាយការណ៍ទៅថ្នាក់លើដើម្បីសុំគោលការណ៍ថ្នាក់លើដុតបំផ្លាញមធ្យោបាយដឹកឈើរបស់ក្រុមឈ្មួញដែលរកឃើញក្នុងចំការស្វាយមួយកន្លែងក្នុងឃុំត្រពាំងជោរស្រុកឪរ៉ាល់ខេត្តកំពង់ស្ពឺ ៕

ដកស្រង់ពិ៖កោះសន្តិភាព