បណ្តាញសង្គម

រថយន្ដដឹកកម្មករ ព្រលះជាមួយរថយន្តដឹកមាន់ បណ្តាលឱ្យកម្មកររបួសធ្ងន់ ស្រាល៣៥នាក់ នៅខេត្តស្វាយរៀង

(ស្វាយរៀង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងទាំងព្រឹកព្រលឹម ដែលបង្កឡើងរវាងរថយន្តដឹកកម្មករ បានព្រលះគ្នាជាមួយរថយន្តដឹកសត្វមាន់ បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ ស្រាល៣៥នាក់ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ច មូលដ្ឋានបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅមុននេះបន្តិច។

ករណីនេះបានកើតឡើងម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ១ ភូមិសួនថ្មី សង្កាត់ព្រៃឆ្លាស់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សមត្ថកិច្ចមិនអាចទាន់បញ្ជាក់ថា ការបង្ករឱ្យមានករណីគ្រោះថ្នាក់ចរាចរនេះ បណ្តាលមកពីរថយន្ត ខាងណានោះទេ។

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ គេក៏ឃើញមានវត្តមានលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំខេត្តយ៉ាងច្រើន ចុះមកអន្តរាគមន៍ ដើម្បីយកកម្មករ ដែលបានរងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ អង្គភាពព័ត៌មាន Fresh News នឹងផ្សាយបន្ថែមទៀត ដើម្បីឱ្យសាធារណៈជនបានជ្រាបឱ្យកាន់តែច្បាស់៕

ដកស្រង់ពី៖FRESH NEWS