Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច​កំណត់​មុខសញ្ញា​ជន​ដៃដល់​ តែ​មិន​ហ៊ាន​ទម្លាយ​…ព្រោះ​ខ្លាច

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សកម្មភាពគាស់ទម្លុះទម្លាយលំនៅឋានប្រជាពល រដ្ឋ ដែលបង្កឡើងដោយជនមិនស្គាល់មុខ ហាក់កំពុងរីករាលដាលកាន់តែខ្លាំងឡើងៗយ៉ាងគគ្លើនមិនថា យប់ឬថ្ងៃនោះទេ ខណៈវិធានការទប់ស្កាត់ ឬការបង្ក្រាបរបស់សមត្ថកិច្ច ហាក់រត់យឺតជាងសកម្មភាពប្រព្រឹត្តបទល្មើសរបស់ក្រុមជនសង្គមងងឹត ។

ប៉ុន្តែយ៉ាងណា បើតាមប្រភពក្រៅរបងស្នងការខេត្ត បានលួចខ្សិបប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី០៨ សីហា នេះថា «ករណីគាស់លំនៅឋានប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ កាលពីម្សិលម៉ិញ ( ០៧.០៨.១៩) យកគ្រឿងអលង្ការ និងលុយអស់យ៉ាងសន្ធឹកសន្ធាប់នោះ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត ស្រាវជ្រាវរកឃើញកន្លែងស្នាក់នៅរបស់ជនដៃដល់ហើយ តែជននេះបានគេចខ្លួនបាត់បន្សល់ទុកតែសម្ភារប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ»។

កាលពីថ្ងៃទី០៧ សីហា មានជនមិនស្គាល់មុខបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយលំនៅឋាន របស់ពលរដ្ឋមួយកន្លែងនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ដែលគេសន្និដ្ឋានអាចកើតឡើង នៅចន្លោះពីម៉ោង៨ទៅម៉ោង១១ព្រឹក ខណៈដែលម្ចាស់ផ្ទះបានបិទទ្វារចាក់សោទុកចោល រួចចេញទៅក្រៅផុត ហើយចោរបាន លួយយកគ្រឿងអលង្ការ និងលុយអស់ជាច្រើន រួចគេចខ្លួនដោយសុវត្តិភាពទាំងព្រឹកមិនរំខានដល់សមត្ថកិច្ចឡើយ។មន្ត្រីតូចតាចបានលួចផ្ដល់ព័ត៌មានថា ម្ចាស់ផ្ទះរងគ្រោះនេះ ឈ្មោះទិត សុវណ្ណារី ហៅ មុំ ភេទស្រីអាយុ៤០ឆ្នាំ ។

គាត់បានបិទទ្វារចាក់សោ ហើយចេញពីផ្ទះធ្វើការងារ ដោយគ្មានសមាជិកស្នាក់នៅទេ លុះត្រឡប់មកដល់ផ្ទះវិញ ក៏មានការភ្ញាក់ផ្អើល ក្រោយពីឃើញស្នាមគាស់ផ្ដាច់សោរទ្វារ និងបាត់បង់ទន្រព្យសម្បត្តិអស់ពីក្នុងផ្ទះ។

បើតាមរបាយការណ៏បឋម ដែលកោះសន្តិភាពទទូលបាន ទ្រព្យសម្បត្តិរបស់ជនរងគ្រោះដែលបាត់បង់រួមមាន « ខ្សែដៃមាសចំនួន២ខ្សែទម្ងន់១តំឡឹង, ខ្សែកប្លាទីនចំនួន២ខ្សែ, ខ្សែដៃប្លាទីនចំនួន១ខ្សែទម្ងន់២តំឡឹង, គ្រឿងមរកត១ឈុតតំលៃ២ពាន់ដុល្លា, ប្រាក់ដុល្លាចំនួន១៥០០ដុល្លា និង ប្រាក់ខ្មែរចំនួន៨០ម៉ឺនរៀល»។

ពាក់ព័ន្ធនឹងអំពើចោរកម្មនេះក្រោយពេលមានការភ្ញាក់ផ្អើល ភ្លាមៗនោះគ្មានមន្ត្រីនគរបាលណាម្នាក់ហ៊ានផ្ដល់ព័ត៌មាននេះ ដល់អ្នកសារព័ត៌មានទេនៅពេលសួរនាំ ដោយសារតែប៉ុន្មានថ្ងៃកន្លងទៅនេះ មានការព្រមានពីលោកអ៊ុច សុខុន ស្នងការខេត្ត នៅក្នុងអង្គប្រជុំ ដែលលោកហាមមិនឲ្យមន្ត្រីរូបណាទម្លាយព័ត៏មាននានា ឬ ព័ត៏មានផ្ទៃក្នុងអង្គភាពដល់អ្នកសារព័ត៏មាន ដោយគ្មានការអនុញាតឡើយ ។

ប៉ុន្តែនៅព្រឹកថ្ងៃទី០៨ សីហា នេះ ស្រាប់តែមានមន្ត្រីតូចតាចខ្លះ បានលួចបង្ហើបក្រៅរបងស្នងការខេត្តថា កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត បានធ្វើការស្រាវជ្រាវកំណត់បាននូវមុខសញ្ញាជនសង្ស័យដែលពូកែគាស់ទំលុះទំលាយលំុះនៅឋាន នៅស្រុកឯកភ្នំ កាលពីម្សិលម៉ិញនោះបានហើយ ហើយថែមទាំងរកឃើញផ្ទះស្នាក់នៅរបស់ជនដៃដល់នោះទៀតផង។

ដកស្រង់ពី៖កោះសន្តិភាព