បណ្តាញសង្គម

មិនដឹង​ថា​មូលហេតុ​អ្វី ឪពុកចុង​លើកដៃ​ប្រហារ​កូន

ខេត្តរតនគិរី ៖ មានករណីអំពើហិង្សាមួយបានកើតឡើងដោយឪពុកចុងបានយកកាំបិតផ្គាក់កាប់កូនប្រុស បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុក ចំណែកជនដៃដល់ជាឪពុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

ពាក់ព័ន្ធនឹងករណីនេះ យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានមិនបានបញ្ជាក់ច្បាស់ពីមូលហេតុ ឬផ្តើមចេញពីរឿងអ្វីនោះទេ ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាកូនដើមឈ្មោះយ៉េន យូ ភេទប្រុស អាយុ២៣ឆ្នាំ ។

ចំណែកជនសង្ស័យជាឪពុកចុងឈ្មោះ ណាំ ជឿន អាយុ៥៨ឆ្នាំ ។ អ្នកទាំង២រស់នៅភូមិឃុំកើតហេតុខាងលើ ។ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់អធិការស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ផងដែរ៕

ដកស្រង់ពី៖កោសន្តិភាព