Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តហ៊ីយ៉ាន់ដាយ ២.៥តោន របូតកង់ក្រោយខាងឆ្វេង ធ្វើឲ្យឡាប់ផ្ងារជើងឡើងលើ នៅកណ្ដាលផ្លូវ

  • បោះពុម្ព

ត្បូងឃ្មុំ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយករណី ស្ថិតនៅចំនុច ភូមិថ្នល់ថ្មី ឃុំចញ្ជើម សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ វេលាម៉ោងប្រមាណ ៧:៥០ នាទីព្រឹក នៅថ្ងៃ ២៣ ខែ កក្កដា ឆ្នាំ ២០១៤ ។

មានរថយន្ដមួយគ្រឿង ម៉ាក់ហ៊ីយ៉ាន់ដាយ ទំងន់ ២,៥ តោន មានស្លាកលេខ ភ្នំពេញ 3B 04 04 បើកបរដោយ បុរសឈ្មោះ ឃិន ឈាង ភេទ ប្រុស អាយុ ៣២ឆ្នាំ មានទិសដៅ ពីកើត ទៅ លិច លុះមកដល់កន្លែកើតហេតុ ស្រាប់តែ របូតកង់ក្រោយខាងឆ្វេង បណ្ដាលឲ្យក្រឡាប់ ផ្ងារជើងឡើងលើ នៅកណ្ដាលផ្លូវ ជាតិលេខ ៧ តែម្ដង ។

សូមបញ្ជាក់ថា៖ ករណីរគ្រោះថ្នាក់ ចរាចរណ៍នេះ បណ្ដាលមកពីការ ដឹកសំពឹងសំពោង ដឹកលើសទំងន់ បើកបរខ្វះ ការប្រុងប្រយ័ត្ន របស់តៃកុង ដែលមិនបាន ត្រួតពិនិត្យយានយន្ដ របស់ខ្លួនឲ្យបានជាប្រចាំ ទាំងគ្រឿង ម៉ាស៊ីន និង ផ្នែកបច្ចេកទេស មិនគិតដល់ សុវត្ថិភាព ខ្លួនឯង និងអ្នកដទៃ ដែលកំពុងធ្វើដំណើរ លើដងផ្លូវ ។ ករណីរគ្រោះថ្នាក់ ចរាចរណ៍នេះ បណ្ដាលមកឲ្យ តៃកុងរថយន្ថ រងរបួសស្រាល ហើយរថយន្តដែល បង្កហេតុត្រូវបាន សមត្តកិច្ច របស់រក្សាទុករងចាំ ការដោះស្រាយ ។

ដូច្នេះសូម តៃកុងឡានទំាងអស់ សូមមេត្ដាប្រកាន់ ភ្ចាប់ច្បាប់ចរាចណ៍ និង ត្រួតពិនិត្យយានយន្ដ របស់ខ្លួនឲ្យបានជាប្រចាំថ្ងៃ និងប្រុងប្រយ័ត្ន គ្រប់វិនាទី ដើម្បីធានាឲ្យបាន តាមពាក្យស្លោក របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែនថ្ងៃនេះ ថ្ងៃស្ងែក កុំឲ្យមានគ្រោះ ថ្នាក់ចររាចណ៍ ” ប្រុងប្រយ័ត្ន និងគោរពច្បាប់ចររាចណ៍ ដើម្បីជីវិតអ្នក និង អ្នកដទៃ ៕