Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្លៀតឱកាសផ្លោះរបងបានសម្រេច ចុងក្រោយនៅតែអស់លក្ខណ៍​

  • បោះពុម្ព

ខេត្តកណ្តាល ៖ កម្លាំងនគរបាលស្រុកកៀនស្វាយបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ពាក់ព័ន្ធករណីចោរកម្ម ។ ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល តាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន២នាក់។

បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួនខាងលើ ក្នុងនោះ ១-ឈ្មោះរឿន ភណ្ឌ័ ហៅត្នោត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនប្រាកដ ជាមុខសញ្ញធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល៦ខែ ជាអ្នកធ្វើសកម្មភាពលួច ២-ឈ្មោះ រឿន ចន្ធូ ភេទស្រី អាយុ៣៦ឆ្នាំ ៣-ឈ្មោះ គិន រីណា ភេទប្រុស អាយុ១៥ឆ្នាំ ៤-ឈ្មោះ ប៊ុន រត្ន័ ភេទប្រុសអាយុ២៦ឆ្នាំ ជាអ្នកសមគំនិត និង ៥-ឈ្មោះ គាំ ចាន់ ភេទប្រុស អាយុ៤១ឆ្នាំ កំពុងរត់គេចខ្លួន ។

ជនសង្ស័យទាំង៥នាក់រស់នៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។ចំណែកជនរងគ្រោះទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះ សួស សារ៉ុត ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជាមន្ត្រីនគរបាល សិក្ខាកាមមករៀននៅបណ្ឌិតសភានគរបាលកម្ពុជា បានមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ និងម្នាក់ទៀតឈ្មោះ តិប រ៉ុម ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាមន្ត្រីនគរបាលសិក្ខាកាមមករៀននៅបណ្ឌិតសភានគរបាលកម្ពុជា បានមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ។យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលជនរងគ្រោះទាំង២នាក់កំពុងតែដេកលង់លក់នៅក្នុងបន្ទប់ផ្ទះជួលខាងលើរៀងៗខ្លួន ស្រាប់តែជនសង្ស័យបានផ្លោះរបងចូលទៅធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ រួមមាន ខ្សែក ទូរស័ព្ទ និងលុយមួយចំនួន រួចរត់គេចខ្លួនបាត់អស់។

ក្រោយមកពេលជនរងគ្រោះភ្ញាក់ពីដំណេកវិញទើបដឹងថា បាត់បង់ទ្រព្យសម្បត្តិអស់ក៏នាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋប្រហែលម៉ោងជាង៨ ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងអធិការនគរបាលស្រុកកៀនស្វាយសហការជាមួយកំលាំងប៉ុស្តិ៍ ចុះទៅធ្វើការស្រាវជ្រាវ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់នាំមកប៉ុស្តិ៍នគរបាលដើម្បីសួរនាំ ចំណែកជនសង្ស័យម្នាក់ទៀតកំពុងរត់គេចខ្លួន ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះទាំង២នាក់ខាងលើប្រាកដមែន ។ បច្ចុប្បន្ន នគរបាលស្រុកកៀនស្វាយកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព