Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទំព័រ​មុខព័ត៌មាន​ជាតិសន្ដិសុខ​សង្គមម្ចាស់​កំពុង​លាង​សណ្តែក​នៅ​មាត់​ស្ទឹង ឃើញ​ឪ​កាស​ល្អ​ក៏​លួច​ដាក់​មេ​ប្រូច​តែ​មានអី​… ម្ចាស់​កំពុង​លាង​សណ្តែក​នៅ​មាត់​ស្ទឹង ឃើញ​ឪ​កាស​ល្អ​ក៏​លួច​ដាក់​មេ​ប្រូច​តែ​មានអី​…

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា យុវជនដៃឆើតម្នាក់ ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានភ្លាមៗនៅវេលាទៀបភ្លឺថ្ងៃទី១៤ សីហានេះ នៅលើផ្លូវមួយកន្លែង ស្ថិតក្នុងភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី បន្ទាប់ពីលួចយកម៉ូតូមួយគ្រឿងនៅក្បែរផ្លូវ ខណ:ម្ចាស់កំពុងចុះលាងសណ្ដែកនៅក្នុងស្ទឹង ។

មន្ត្រីនគរបាលស្រុកមោងឬស្សីបាននិយាយថា ជនសង្ស័យឈ្មោះ សៀង ឃីម ភេទប្រុសអាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឬស្សី ។ រីឯម្ចាស់ម៉ូតូឈ្មោះ ហ៊ឹម ខាន់ ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរលក់ដូរ នៅភូមិជ្រៃខាងជើង ឃុំជ្រៃ ស្រុកមោងឬស្សី ម៉ូតូដែលចោរលួចម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1F-1247 ។

មន្ត្រីដដែលបានប្រាប់ថា ជនដៃដល់រូបនេះបានលួចយកម៉ូតូជនរងគ្រោះដែលទុកចោលនៅមាត់ស្ទឹង ខណ:ម្ចាស់ចុះលាងសណ្ដែកនៅខាងក្រោមលុះឡើងមកវិញ បាត់ម៉ូតូក៏ផ្អើលឆោឡោ តែត្រូវបានកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បានវិញភ្លាមៗ ។បើតាមជនរងគ្រោះឈ្មោះ ហ៊ឹម ចាន់ បានប្រាប់សមត្ថកិច្ចថា គាត់បានជិះម៉ូតូដឹងសណ្ដែកយកទៅលាងក្នុងស្ទឹងនោះជាប្រចាំ តែលើកចុងក្រោយនេះក៏ត្រូវចោរលួច ។ គាត់និយាយថា គាត់បានទុកម៉ូតូនៅខាងលើមាត់ស្ទឹង ហើយគាត់យកសណ្ដែកទៅលាងនៅខាងក្រោម នាវេលាទៀបភ្លឺនោះ ។

ប៉ុន្តែពេលលាងរួចឡើងមកវិញ ស្រាប់តែបាត់ម៉ូតូតែម្ដង ហើយគាត់ក៏ផ្ដល់ព័ត៌មាននេះទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍រហូតស្ទាក់ចាប់បានចោរភ្លាមៗដែរ ។ សមត្ថកិច្ចបាននិយាយថា ជនដៃដល់បានព្យាយាមជិះម៉ូតូនោះចេញបានប្រហែល២គ.ម ក៏ត្រូវកម្លាំងសមត្ថកិច្ចស្ទាក់ក្របួចបានតែម្ដង ។

ពេលនេះមន្ត្រីជំនាញកំពុងសួរនាំជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ។ ដោយឡែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព