បណ្តាញសង្គម

ដល់​.​ក ! ចាប់​ចិន​ទ្រង់ទ្រាយ​ធំ​១២៧​នាក់​ផ្អើល​ដី​ព្រះ​សីហ​នុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការបឋមឲ្យដឹងថា កាលពីថ្ងទី១៤ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានប្រឆាំងភាវរកម្ម និងក្រិដ្ឋកម្មឆ្លងដែនក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន១២៧នាក់ ក្នុងនោះមានស្រីចំនួន១០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធវីអូអាយភី (VOIP) ។

ការចាប់ខ្លួនក្រុមជនជាតិចិនជាង១០០នាក់នោះបានធ្វើឡើងចំនួន២គោលដៅ គឺនៅចំណុចសង្កាត់លេខ២ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ។សេចក្តីរាយការបឋមឲ្យដឹងទៀតថា ជនជាតិចិនជាង១០០នាក់នោះសមត្ថកិច្ចបាន និងកំពុងធ្វើការសាកសួរ និងក្រោយពេលសាកសួរហើយទំនងបញ្ជូនទៅប្រទេសចិនវិញ ៕

ដកស្រង់ពី៖កោះសន្តិភាព