Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គាត់​ឆ្ងាញ់​ដៃ​គាត់​នោះ​អី ១២​ដង​អត់​ភ្លាត់​អី​បន្តិច​តែ​លើក​នេះ​អស់លក្ខណ៍

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ មុខសញ្ញាឆក់ម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ទៀតដែលកំពុងគេចខ្លួនត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីមុខសញ្ញាឆក់ម្នាក់នោះបានសារភាពមិនប្រែប្រួលថា ឆក់កាបូបបានសម្រេចចំនួន១២លើកទើបជាប់អន្ទាក់ប៉ូលិស ។

ជនសង្ស័យដែលជាមុខសញ្ញាឆក់ម្នាក់នោះឈ្មោះ បូ ហ៊ាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខមិនចាំ ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ទាក់ទិននឹងការឃាត់ខ្លួនជនសង្ស័យខាងលើនេះលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី នៅចំណុចមុខផ្ទះលេខ៣៩ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយជាប់ពាក់ព័ន្ធពីបទ លួចមានស្ថានទម្ងន់ទោស ។

ដកស្រង់ពី៖កោះសន្តិភាព