ខេត្តបាត់ដំបង ៖ ដោយសាយតែឥទ្ធិពលនៃគ្រឿងញៀន ដែលបន្សល់ទុកជាប់នៅក្នុងខ្លួនរហូតធ្វើឱ្យយុវជនម្នាក់ឆ្កួតវង្វេង លែងស្គាល់ខុសត្រូវ ហ៊ានលើកដៃអារ.កសម្លាប់ប្អូនស្រីជីដូនមួយយ៉ាងសាហាវឃោរឃៅបំផុត កាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី១៥ សីហា ខណ:នាងកំពុងអង្គុយមើលទូរទស្សន៍នៅលើផ្ទះជាមួយជីដូន ស្ថិតនៅក្នុងភូមិមោង ឃុំមោង ស្រុកមោងប្ញស្សី ហើយជននេះ ក៏ត្រូវបានឃាត់ខ្លួន ភ្លាមៗដែរ។ជនសាហាវព្រៃផ្សៃនេះ ឈ្មោះ ជុំ ជោគជ័យ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ។
ជននេះ បានយកកាំបិតកញ្ចែតអារ.កប្អូនស្រីជីដូនមួយឈ្មោះ អ៊ុន កញ្ចនា អាយុ១៦ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅលើប៉ៅអី ។ បើតាមសមត្ថកិច្ចបានប្រាប់ថា ជនដៃដល់ជាមនុស្សមានសតិមិនប្រក្រតី ដែលបណ្ដាលមកពីញៀនថ្នាំដល់កំរិត ដែលជននេះធ្លាប់ត្រូវអាណាព្យាបាលយកទៅដាក់មណ្ឌលកែប្រែទៀតផង។
ប្រភពពីក្រុមគ្រួសារបាននិយាយថា ដោយសារតែខឹងប្អូនស្រីជីដូនមួយមិនឱ្យបាយហូបដូចរាល់ដង ទើបនៅល្ងាចនោះជ ននេះទាញកាំបិតឡើងទៅអារ.កនាងដល់លើផ្ទះតែម្ដង ។ ព្រោះកន្លងមក ជននេះតែងទៅហូបបាយនៅផ្ទះប្អូនជីដូនមួយនេះដែលនៅក្បែរគ្នា ។
ទោះជាយ៉ាងណា ជននេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ហើយពេលនេះមន្ត្រីជំនាញកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ។ នេះហើយលទ្ធផលដែលងប់ងុលនឹងគ្រឿងញៀន ។
ដកស្រង់ពី៖កោះសន្តិភាព