បណ្តាញសង្គម

ក្របួច.កបានហើយ ចោរគាស់ឃ្លាំងដំឡូង​ គិត​ជាប្រាក់ប្រមាណ២ពាន់ដុល្លារ

ខេត្តមណ្ឌលគីរី៖ សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កំលាំងកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុក បានចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញា ដោយកម្លាំងឃាត់ខ្លួនបាន២នាក់ ម្នាក់មានឈ្មោះ អ៊ុក មី អាយុ២២ឆ្នាំ ដោយជននោះបានសារភាពថា ខ្លួនពិតជាបានគាស់ឃ្លាំងដំឡូងលួចយកសម្ភារៈ កាលពីថ្ងៃទី១១ សីហា ពិតប្រាកដមែន ។

គួររំលឹកថា កាលពីថ្ងៃទី១១ សីហា មានចោរលួចគាស់ទ្វារឃ្លាំងកន្លែងជញ្ជីងថ្លឹងដំឡូង (ពុំមានអ្នកនៅចាំ) នៅចំណុឃ្លាំងថ្លឹងដំឡូងសេង ណារ៉ុង ស្ថិតក្នុងភូមិអូរអាម ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគី ដែលមានដែលមានម្ចាស់ឈ្មោះ ហ៊ន គាសេង ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅ ភូមិកើតហេតុខាងលើ និងបានលួចយកបានសម្ភារៈ មានតម្លៃមួយចំនួនសរុបជាទឹកប្រាក់ប្រហែល២.០០០ដុល្លារ ។

ប្រភពបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹង នៅថ្ងៃទី១៤ សីហា កម្លាំងយើងបានធ្វើការស្រាវជ្រាវស្វែងរកយកមកផ្តន្ទាទោសតាមច្បាប់ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

ដកស្រង់ពី៖កោះសន្តិភាព