បណ្តាញសង្គម

ប្លន់ម៉ូតូពី​​ពោធិ៍សែនជ័យ ទៅ​ប្លុងចោល​​នៅ​ដូនពេញ…តែលុយនិងទ្រព្យយកបាត់

រាជធានីភ្នំពេញ ៖ ចោរប្លន់២នាក់ធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ាហុងដាស្កូបពីស៊េរីឆ្នាំ២០២០មួយគ្រឿង រួមជាមួយនិងលុយជិត១ពាន់ដុល្លារ ព្រមទាំងទូរស័ព្ទ២គ្រឿងពីក្មេងស្រីម្នាក់ បានសម្រេចរួចជិះ គេច ខ្លួន បាត់ ។

ខណៈដែលនាងនិងម្ដាយជិះម៉ូតូម្នាក់១គ្រឿង ចេញពីផ្ទះទៅផ្សារជម្ពូវ័ន ដើម្បីរកទិញឥវ៉ាន់លក់ បន្ទាប់ពីជួបរឿងបែបនេះជនរងគ្រោះរួមជាមួយអ្នកភូមិ និងនគរបាលព្រមទាំងបុគ្គលិកក្រុមហ៊ុនGPSផង នាំគ្នាតាមរកតាមរយៈការចង្អុលបង្ហាញពីប្រព័ន្ធតាមដានសុវត្ថិភាពGPS ក៏បានប្រទះឃើញម៉ូតូនោះ ត្រូវក្រុមចោរយកទៅប្លុងចោលនៅមន្ទីរពេទ្យបង្អែកចតុមុខ ហើយក្រុមជនសង្ស័យបានគេចខ្លួនបាត់អស់។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និ៣០នាទីជិតភ្លឺថ្ងៃទី១៧ សីហា នៅតាមផ្លូវបេតុង ត្រង់ចំណុចមុខវត្តពូនភ្នំ ក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យមានគ្នា២នាក់ស្លៀកពាក់សុីវិល ប្រដាប់ដោយដំបងដែកបំពង់ទីប ហើយមិនដឹងថា មានកាំភ្លើងដែរឬអត់នោះឡើយ និងជិះម៉ូតូកញ្ចាស់១គ្រឿង ពណ៌ក្រហម សង្ស័យម៉ាកវ៉េវ ។

ពួកចោរ បានធ្វើសកម្មភាពប្លន់យកម៉ូតូម៉ាកហុងដាស្គូពីពណ៌.ស ស៊េរីឆ្នាំ២០២០ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HR-7251 ។ ដែលជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់ឈ្មោះ រី ចាន់ថង អាយុ៥២ឆ្នាំ ជាលក់ដូរឥវាន់ចាប់ហួយនិង កូនស្រីឈ្មោះវ៉ាន់ឌី លីហ្សា អាយុ១៤ឆ្នាំ សព្វថ្ងៃមានទីលំនៅក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

មិនតែប៉ុណ្ណោះ នៅក្រោមកែបម៉ូតូត្រូវចោរយកលុយជាង៩០ម៉ឺនរៀល និង២០០ដុល្លារ ចំណែកទូរស័ព្ទម៉ាកអូប៉ូ១គ្រឿងនិងម៉ាកណូកគាចុចពិល១គ្រឿងដាក់នៅហោប៉ៅម៉ូតូខាងមុខ។

ដកស្រង់ពី៖កោះសន្តិភាព