Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃើញ​នាង​ចំហរទ្វារ​បន្ទប់​ទំនង​ពេក​ស្រក់ទឹកមាត់​ចូល​ទៅ​ចាត់ការ​រួចធ្វើ​ដូច​គ្មាន​រឿង​អី

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានដើរកាត់មុខបន្ទប់ជួលមួយកន្លែងហើយបានឃើញបន្ទប់នោះចំហរទ្វារចំណែកស្ត្រីម្ចាស់បន្ទប់រវល់បោកគក់សម្លៀកបំពាក់នៅក្នុងបន្ទប់ទឹកផង ដំបូងបានដើរហួស៥ជំហ៊ានទៅហើយ ។

ប៉ុន្តែដោយសារតែឃើញឱកាសល្អហុចឲ្យក៏ដើរបកត្រឡប់ក្រោយ៥ជំហ៊ានវិញរួចហើយចូលទៅក្នុងបន្ទប់នោះលួចយកលុយចំនួន៣៨ម៉ឺនរៀល និងចិញ្ចៀន១វង់តម្លៃ១៣៥ដុល្លារគេចខ្លួនបាត់ ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ចំណុចបន្ទប់ជួលលេខ១៦ ផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើនោះឈ្មោះ ញិល សុខ អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ក្នុងបុរីពភពថ្មី ភូមិត្រពាំងថ្លឹង៤ ។ ចំណែកស្ត្រីជាម្ចាស់បន្ទប់ឈ្មោះ ខ.វ.ត អាយុ២៤ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើនោះដែរ ។

នាងបានបាត់បង់លុយចំនួន៣៨ម៉ឺនរៀល និងចិញ្ចៀន១វង់តម្លៃ១៣៥ដុល្លារ ។ តាមរបាយការណ៍នគរបាលប៉ុស្តិ៍ចោមចៅទី១បានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានបោកគក់សម្លៀកបំពាក់នៅក្នុងបន្ទប់ទឹកក្នុងបន្ទប់ជួលនោះ ដោយនាងមិនបានបិទទ្វារបន្ទប់ឡើយ ចំណែកជនសង្ស័យបានដើរចេញពីបន្ទប់របស់ខ្លួនឆ្លងកាត់បន្ទប់នាងរងគ្រោះ ។

ខណៈនោះបានដើរហួស៥ជំហ៊នទៅហើយ ប៉ុន្តែដោយឃើញឱកាសល្អហុចឲ្យក៏បានដើរត្រឡប់ក្រោយ៥ជំហ៊ានវិញ និងបានចូលទៅលួចលុយ និងចិញ្ចៀននៅក្នុងកាបូបដែលនាងព្យួរនៅជាប់ជញ្ជាំងបន្ទប់ ។ បន្ទាប់មកបានយកទៅលក់យកលុយដើរសុីចាយចូលក្លឹបសប្បាយហុឺហារតែ១យប់ម៉ត់ដូចអាចម៌ទីទុយ រួចទើបត្រឡប់ទៅផ្ទះជួលវិញក៏ត្រូវបានស្ត្រីរងគ្រោះប្ដឹងឲ្យសន្តសុខ និងនគរបាលឃាត់ខ្លួនតែម្ដង ។

ប្រភពដដែលបានបន្តថា ក្រោយលួចបានជននេះបានដើរចុះក្រោមរួចបានហៅម៉ូតូកង់បីជិះចេញទៅហូបបង្អែមរួចបានចូលទៅលេងក្លឹបសប្បាយអស់ចិត្ត និងរហូតដល់អស់ទាំងលុយ និងចិញ្ចៀនដែលលួចបាន ទើបត្រឡប់ចូលទៅកានផ្ទះជួលវិញ ។ ចំណែកជនរងគ្រោះក្រោយពីបាត់លុយ និងចិញ្ចៀនបានដាក់ការសង្ស័យទៅលើជននេះហើយប្រាប់ទៅសន្តិសុខដែលយាមនៅទីនោះ ទើបសន្តិសុខសហការជាមួយកម្លាំងនគរបាលឃាត់ខ្លួនបាននៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ តែម្តង ។

ពេលនោះជនសង្ស័យបានទទួលសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើចោរកម្មខាងលើនេះមែន ហើយកម្លាំងនគរបាលប៉ុស្តិ៍បាន និងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព