Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីបុរសជាប្តី បាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯង តាមក្រោយ នៅផ្សារទំនើបសុរិយា

  • បោះពុម្ព

ភ្នំពេញ៖ សមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ៤៖៤០នាទី រសៀល ថ្ងៃព្រហស្បតិ៍នេះ មានករណីឃាតកម្ម ដ៏សាហាវមួយ កើតឡើង នៅហាងអ៊ុតសក់ តូបលេខ៦០ នៃផ្សារទំនើនសុរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបុរសម្នាក់ បានបាញ់ សម្លាប់ប្រពន្ធរួច ហើយបាញ់សម្លាប់ខ្លួនឯង តាមក្រោយ ។

ករណីឃាតកម្មខាងលើ ត្រូវបានសាក្សីឈ្មោះ ច័ន្ទ តារារិទ្ធ នៅក្បែរតូប ជនរងគ្រោះ បញ្ជាក់លម្អិតថា បានកើតឡើង ដោយសារ មានទំនាស់នឹងគ្នា បន្ទាប់ពីញុំាបាយពេលល្ងាច នៅក្នុងតូបខ្លួនឯង ដោយបុរស ជាប្តីមានឈ្មោះ ឡុង វណ្ណា ជាមន្រ្តីអាវុធហត្ថ ប្រចាំការនៅ សាលាក្តីខ្មែរក្រហម សក្តិ៣ អាយុ៣០ឆ្នាំ ចំណែកប្រពន្ធ ទក ផេង ហៅស្រី លីន អាយុ ២២ឆ្នាំ រកស៊ីអ៊ុតសក់ នៅតូបលេខ៩៦ ក្នុងផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មានស្រុកកំណើត នៅខេត្តកំពង់ធំ។

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល