Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ ដែលជាអ្នករើសអេតចាយ ខ្សល់គដេកស្លាប់ នៅមុខរ៉ារទះភ្លើង

  • បោះពុម្ព

ភ្នំពេញ៖ បុរសម្នាក់ ដែលជាអ្នករើសអេតចាយ បានដេកស្លាប់នៅមុខ រ៉ារទះភ្លើងដោយសារ ខ្សល់គ កាលពីវេលាម៉ោង ១២ និង ៤០ នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុច មុខរ៉ារទះភ្លើង ច្រកខាងកើត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សពជនរងគ្រោះ ឈ្មោះ សុខ សម្ភស្ស ភេទប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅខាងក្រោយ ប៉ុស្តិ៍លេខ ៣ ចាស់ មានស្រុកកំណើត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបងប្រុស ឈ្មោះសុខ ភក្តី អាយុ៣០ឆ្នាំ មុខរបរ ជា អ្នករើសអេតចាយ ។ តាមសំដីឈ្មោះ សុខ ភក្តី បានឲ្យដឹងថា មុនពេលកើតហេតុ ប្រហែលជាម៉ោង ១៩ និង៤០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ឈ្មោះ សុខ សម្ភស្ស បានមកប្រាប់គាត់ថា គាត់មិនសូវស្រួល ក្នុងខ្លួន ដោយឃើញប្អូនមានជំងឺបែបនេះ ក៏រត់ទៅទិញថ្នាំ និងបបរមួយចាន ឲ្យហូបមុន និងលេបថ្នាំ បន្ទាប់ពី លេបថ្នាំរួចជនរងគ្រោះ ក៏បានសង្ងំដេកទៅ ។

ឈ្មោះ សុខ ភក្តី បានបន្តថា ដល់វេលាម៉ោង ១ និង០នាទីរំលងអាធ្រាត្រ គាត់បានឡើង ហៅឈ្មោះ សុខ សម្ភស្ស ឲ្យឡើងហូប ថ្នាំម្តងទៀត ស្រាប់តែជនរងគ្រោះ បានដាច់ខ្សល់ស្លាប់ បាត់ទៅហើយ ។ ក្រោយពេលកើត ហេតុឈ្មោះ សុខ ភក្តី បានរាយការណ៍ ប្រាប់សមត្ថកិច្ច ឲ្យមកចុះពិនិត្យ ជាក់ស្តែង នៅកន្លែងកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ ដោយសារខ្សល់គ ។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកកំណើត ស្រុក គងពីសី ខេត្ត កំពង់ស្ពឺ ៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល