Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿងថែមលុយ១ដុល្លារ ចិននិង​ខ្មែរ​ផ្ទុះ​ជម្លោះ​ផ្អើលផ្លូវ​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់បានដឹកភ្ញៀវចិនចេញមកពីផ្សារអុីអនម៉លទៅ មជ្ឈមណ្ឌលព្រីមផ្លាហ្សា ម្តុំក្បាលថ្នល់ ហើយជនជាតិចិននោះចង់អោយដឹកបន្តទៅម្តុំទឹកថ្លាវិញ ប៉ុន្តែថែមលុយអោយតែមួយដុល្លារប៉ុណ្ណោះ ចំណែកខាងអ្នកបើកបរម៉ូតូកង់បីឥណ្ឌាមិនព្រមទៅ ក៏ឈ្លោះប្រកែកគ្នា ហើយខាងជនជាតិចិនយកដុំឥដ្ឋគប់ បណ្តាលអោយរងរបួសទាំងសងខាងយ៉ាងដំណំ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តម នៅចំណុចមជ្ឈមណ្ឌលព្រីមផ្លាហ្សាក្បែរស្ពានអាកាសក្បាលថ្នល់ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ជនរងគ្រោះឈ្មោះសិន សុផា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាអ្នកបើកបររ៉ឺម៉កម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

តាមសាក្សីដែលឃើញហេតុការណ៍សុំមិនបញ្ចេញឈ្មោះបានរៀបរាប់អោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌា ពណ៌ស ខាងលើមានដឹកបុរស២នាក់ជាភ្ញៀវជនជាតិចិនមកពីផ្សារទំនើបអុីអន ធ្វើដំណើរតាមផ្លូវព្រះនរោត្តមទៅមជ្ឈមណ្ឌលព្រីមផ្លាហ្សាក្បែរស្ពានអាកាសក្បាលថ្នល់ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែភាគីខាងបុរសជាជនជាតិចិននោះរករឿងភាគីខាងអ្នកបើកបរម៉ូតូកង់បីឥណ្ឌា ដោយអោយដឹកពួកគេទៅម្តុំទឹកថ្លាវិញ និងថែមលុយអោយមួយដុល្លារ ។

តាមប្រភពដដែលបានបន្តថា ពេលនោះបុរសជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌាមិនព្រមទៅ ក៏ស្រាប់តែបុរសជាជនជាតិចិនយកដុំឥដ្ឋចំនួន៤ដុំមកវាយទៅលើអ្នកបើកបររ៉ឺម៉កម៉ូតូកង់បី បណ្តាលអោយរយះដៃនិងជើង ហើយជនជាតិចិនបានវាយម៉ូតូកង់បីឥណ្ឌាថែមទៀត ទើបមានអ្នកបើកបរម៉ូតូកង់បីផ្សេងៗទៀតមកជួយឃាត់កុំអោយប្រើអំពើហិង្សាបែបនេះ ។

ភ្លាមៗនោះដែរ បុរសជាជនជាតិចិននិយាយថា អ្នកបើកបរម៉ូតូកង់បីឥណ្ឌាម្នាក់ខាងលើបានយកដំបងទីបវាយមកលើខ្លួន បណ្តាលអោយរងរបួសរយះដៃម្ខាង លុះមួយសន្ទុះក្រោយមក ក៏មានសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់បានមកដល់កន្លែងកើតហេតុ និងឃាត់ខ្លួនភាគីទាំងសងខាងយកទៅកាន់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

ក្រោយពេលកើតហេតុខាងលើនេះ ជនរងគ្រោះជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌាបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីអោយសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព