បណ្តាញសង្គម

កំហឹងក្តៅខ្លាំង​…ទោះនាងមានផ្ទៃពោះ២​ខែ​ក៏​វាយរំសាយកំហឹង​

ខេត្តប៉ៃលិន ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រីដៃដល់ម្នាក់ដែលក្លាហានជិះម៉ូតូទៅវាយស្ត្រីម្នាក់មានផ្ទៃពោះនៅមុខផ្ទះ បណ្តាលឱ្យរងរបួសពេញខ្លួន ខណៈគាត់ចោទស្ត្រីរងគ្រោះថា បានប្រើអំពើហិង្សាលើកូនរបស់ខ្លួន ហើយត្រូវបានកម្លាំងអាវុធហត្ថខេត្ត បានរៀចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។

គួរបញ្ជាក់ថា ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី២០ សីហា ហើយត្រូវបានចាប់ឃាត់ខ្លួន នៅវេលាម៉ោង១០ និង៣០ថ្ងៃទី១៨ សីហា ក្នុងករណីមប្រើអំពើហិង្សា មានស្ថានទំម្ងន់ទោស ស្ថិតនៅក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពឱ្យដឹងថា ស្ត្រីសង្ស័យខាងលើ ឈ្មោះ ឈឿន ស្រីណុច អាយុ៣៤ឆ្នាំ រស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយជិះម៉ូតូម៉ាកធូដេ (Today) ពណ៌ព្រីងទុំ ។

ចំណែកជនរងគ្រោះឈ្មោះ សាន់ មុំ អាយុ២៧ឆ្នាំ រងរបួសពេញផ្ទៃមុខ និងដងខ្លួន រស់នៅភូមិខាងលើ ។ប្រភពដដែលបន្តថា ស្ត្រីបង្កបានចុះពីលើម៉ូតូសួរទៅស្ត្រីជនរងគ្រោះថា «មូលហេតុអ្វីបានជានាងឯងវាយកូនរបស់អាញ់?» ហើយជនរងគ្រោះឆ្លើយថា «ខ្ញុំមិនបានវាយទេ» ។

លុះនៅពេលនិយាយចប់ ស្ត្រីសង្ស័យបានស្ទុះចូលទៅវាយស្ត្រីជនរងគ្រោះទាំងកំរោល ខណៈជនរងគ្រោះកំពុងមានផ្ទៃពោះ២ខែ ។ក្រោយពីធ្វើសកម្មភាពរួចហើយ ស្ត្រីសង្ស័យជិះចេញទៅបាត់ស្រមោល ។ ក្រោយមក សមត្ថកិច្ចទទួលបានពាក្យបណ្តឹងតាមស្វែងរកធ្វើការឃាត់ខ្លួនគាត់តែម្តង ។

ដកស្រង់ពី៖កោះសន្តិភាព