Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​​​​លទ្ធផលដែលគាត់​ចង់ស៊ីដាច់ម៉ូតូដឹកបន្លែ​…​តែរត់មិនរួច

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ ជនឆក់ឱកាសម្នាក់ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីលួចយកម៉ូតូដឹកបន្លែមួយគ្រឿង ពេលម្ចាស់កំពុងរវល់ដើរទិញអីវ៉ាន់នៅក្នុងផ្សារ កាលពីវេលាទៀបភ្លឺថ្ងៃទី២១ សីហា នៅចំណុចផ្សារមោងប្ញស្សី ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ។លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្តបានប្រាប់ថា ជនសង្ស័យឈ្មោះឆន អិត ហៅ ធី អាយុ៣០ឆ្នាំ នៅភូមិជ្រៃ២ ឃុំជ្រៃស្រុកមោងប្ញស្សី ។

ជននេះ ធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវអាល់ហ្វា ស៊េរីចាស់ (គ្មានពន្ធ.គ្មានផ្លាកលេខ) របស់ឈ្មោះឃឿន សឿប ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរដឹកម្ហូបអាហារលក់តាមម៉ូតូ និងរស់នៅភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងប្ញស្សី។ លោកស្នងការរងបានបញ្ជាក់ថា ជននេះ បានលួចយកម៉ូតូជនរងគ្រោះពេលគាត់ទុកចោលក្បែរផ្សារ ហើយដើរចូលទៅទិញអីវ៉ាន់នៅក្នុងផ្សារមោងឬស្សី តែសំណាងល្អត្រូវកម្លាំងនគរបាលតាមស្ទាក់ចាប់បានមកវិញភ្លាមៗដែរ។

ស្ត្រីរងគ្រោះបាននិយាយថា គាត់តែងងើបពីយប់ ជិះម៉ូតូដឹកបន្លែដ៏កញ្ចាស់របស់គាត់ទៅរបស់គាត់ទៅផ្សារមោងឬស្សី ដើម្បីទិញអីវ៉ាន់ដឹកតាមម៉ូតូទៅលក់តាមទីជនបទនានា ។ប៉ុន្តែនៅថ្ងៃកើតហេតុ គាត់បានជិះម៉ូតូទៅផ្សារដូចសព្វដង ហើយទុកម៉ូតូភ្លេចដកកូនសោរនៅខាងមុខផ្សារ រួចខ្លួនចូលទៅក្នុងផ្សារមោងឬស្សី ដើម្បីទិញឥវ៉ាន់យកមកលក់ ។

គាត់និយាយថា ក្រោយពីទិញអីវ៉ាន់បាន គាត់ក៏ដើរចេញពីផ្សារវិញ ស្រាប់តែបាត់ម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្សារ ហើយគាត់ក៏រាយការណ៏ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៏ភ្លាមៗដែរ ។

ដកស្រង់ពី៖កោះសន្តិភាព