Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់បើករថយន្តស៊េរីទំនើប បំពានភ្លើងស្តុបជ្រុលទៅបុករថយន្ត២គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

  • បោះពុម្ព

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តស៊េរីទំនើប បំពានភ្លើងស្តុបជ្រុលទៅបុករថយន្ត២គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជាង១យប់ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅ ចំណុចស្តុបវត្តមហាមន្រ្តី ស្ថិតនៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ចាស់រថយន្តរងការខូចខាតបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ2AZ-5433 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ។

លុះមកដល់ចំណុចស្តុបវត្តមហាមន្រ្តី ដោយភ្លើងស្តុបពណ៌ខៀវ ខ្លួនក៏បើករថយន្តទៅមុខ ក្នុងទិសដៅពីលិចទៅកើត។ ភ្លាមៗនោះក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក TOYOTA LAND CRUISER ពណ៌ស ពាក់ស្លាកលេខ ខ.ម 2-4676 ក្នុងទិសដៅពីត្បូងបំរុងឆ្លង ហើយភ្លាមៗនោះរថយន្ត PRIUS ខាងលើ បានបង្អង់ល្បឿន ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Mercedes-Benz S350L ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2BF-0069 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយរថយន្ត PRIUS បណ្ដាលឲ្យខូចខាតផ្នែកខាងមុខ យ៉ាងដំណំ រីឯរថយន្តស៊េរីទំនើប Mercedes-Benz បានខ្ទាតទៅប៉ះរថយន្តស៊េរីទំនើប LAND CRUISER ចំកាងផ្នែកខាងមុខបន្តិចបន្តួច ហើយខាងម្ចាស់រថយន្តខ្ជិលវែងឆ្ងាយ ក៏បើករថយន្តចេញបាត់ទៅតែម្ដង។

ចំណែកឯរថយន្តស៊េរីទំនើប ម៉ាក Mercedes-Benz រងការខូចខាតខ្ទេចផ្នែកខាងមុខ យ៉ាងដំណំ និងវៀចកង់ខាងក្រោយផ្នែកខាងស្ដាំទៅមុខលែងរួច។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ នៅពេលក្រោយ៕

ដកស្រង់ពី៖FRESH NEWS